ភ្នំពេញ —
នៅពេលដែលពលករខុសច្បាប់កាន់តែច្រើនត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញអង្គការខារ៉ាមកម្ពុជានៅថ្ងៃពុធនេះចាប់ផ្តើមរៃអង្គាសមូលនិធិសប្បុរសធម៌សម្រាប់ផ្តល់ជំនួយដល់ពលករទាំងនេះនិងបង្កើតជាបណ្តាញទូរស័ព្ទ Hotline សម្រាប់ការផ្តល់ព័ត៌មានផ្សេងៗទាក់ទងនឹងពលករចំណាកស្រុកនេះ។
លោកយ៉ា ណាវុធ នាយកប្រតិបត្តិនៃអង្គការខារ៉ាមកម្ពុជាឲ្យដឹងថាមូលនិធិទាំងនេះនឹងត្រូវប្រើសម្រាប់ជាការផ្តល់ចំណីអាហារហើយអាចនឹងមានឱកាសក្នុងការជួយដល់សហគមន៍នៃពលករទាំងនេះ។
«យើងចាប់ផ្តើមដំណើរការពីពេលនេះទៅហើយ។ យើងផ្សព្វផ្សាយដើម្បីឲ្យបងប្អូនដែលមានសមានចិត្តចង់ជួយពលករយើង ពួកគាត់អាចបរិច្ចាគដោយសារយើងមានភ្នាក់ងារទៅដល់ក្រុងប៉ោយប៉ែតហើយដើម្បីចែកចាយស្បៀងអាហារខ្លះៗទៅតាមលទ្ធភាព»។
ពលករកម្ពុជាដែលត្រូវបញ្ជូនត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញបានកើនដល់ជិត១៩ម៉ឺននាក់កាលពីល្ងាចថ្ងៃអង្គារ។ តួលេខនេះត្រូវរាប់បញ្ចូលទាំងពលករដែលត្រូវត្រឡប់មកវិញតាមច្រកក្រុងប៉ោយប៉ែត តាមច្រកខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យនិងខេត្តបាត់ដំបង។
យោងតាមលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថាសព្វថ្ងៃមានអង្គការក្រៅរដ្ឋាភិបាលចំនួនប្រាំមួយដែលកំពុងជួយគាំពារជាពិសេសផ្នែកស្បៀងអាហារនិងសម្ភារៈដល់ពលករដែលត្រឡប់មកកាន់ស្រុកកំណើតវិញ។ក្នុងនោះមានដូចជាអង្គការ World Vision និងអង្គការ IOM ជាដើម។
លោកយ៉ា ណាវុធ ឲ្យដឹងថាអង្គការរបស់លោកក៏បានបង្កើតខ្សែទូរស័ព្ទ hotline ចំនួនពីរខ្សែផងដែរដើម្បីអាចឲ្យក្រុមគ្រួសារ ឬពលករកម្ពុជាផ្តល់ព័ត៌មានដោយផ្ទាល់ដល់អង្គការរបស់លោកអំពីបញ្ហាដែលទាក់ទងនឹងការបញ្ជូនពលករកម្ពុជាពីប្រទេសថៃ។
«យើងបង្កើត hotline ពីរខ្សែគឺ០១០ ៩៤៩ ៩១៤។ រីឯមួយខ្សែទៀតគឺ០១០៩៦ ១៤ ២៧»។
លោកបន្ថែមថាមានពលករនិងសមាជិកគ្រួសាររបស់ពួកគេប្រមាណជា២០នាក់បានទូរស័ព្ទមកផ្តល់ព័ត៌មានមកកាន់អង្គការលោកចាប់តាំងពីថ្ងៃម្សិលមិញរហូតមកទល់ថ្ងៃនេះ។
លោកគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាការផ្គត់ផ្គង់ស្បៀងអាហារផ្សេងៗបានឆ្លើយតបទៅនឹងតម្រូវការរួចហើយ។ ប៉ុន្តែកង្វះបង្គន់អនាម័យនៅតែជាបញ្ហាចំណោទមួយចំនួន។
«ឥឡូវនេះដូចជារលូនហើយ។ ម្ហូបអាហារទឹកសម្រាប់ញ៉ាំ មធ្យោបាយដឹកជញ្ជូន អីផ្សេងៗយើងដោះស្រាយបានជាបន្ត។ ការណ៍ដែលប្រឈមកន្លងមកគឺបង្គន់អនាម័យ»។
សូមបញ្ជាក់ថាពលករកម្ពុជាទាំងខុសច្បាប់និងស្របច្បាប់មានចំនួនប្រមាណជាង៤០ម៉ឺននាក់នៅប្រទេសថៃ។
រដ្ឋាភិបាលយោធាថៃដែលកើតចេញពីរដ្ឋប្រហារបានបញ្ជូនពលករខុសច្បាប់កម្ពុជាត្រឡប់មកវិញជាច្រើនសប្តាហ៍មកហើយ។
កាលពីម្សិលមិញស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកបានព្រមព្រៀងគ្នាជាមួយក្រសួងការបរទេសថៃថានឹងបង្កើតខ្សែទូរស័ព្ទ hotline ដើម្បីប្រាស្រ័យទាក់ទងព័ត៌មានអំពីបញ្ហាពលករកម្ពុជា។ ហើយប្រទេសថៃបានសន្យាថានឹងទទួលយកពលករកម្ពុជាដែលត្រូវបញ្ជូនត្រឡប់មកវិញនេះទៅធ្វើការវិញក្នុងករណីដែលពួកគេចូលទៅធ្វើការដោយស្របច្បាប់៕