ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​កម្ពុជា​ស៊ើបអង្កេត​លើ​គម្រោង​រដ្ឋប្រហារ​ប្រឆាំង​លោក ហ៊ុន សែន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន គោរពភ្លងជាតិនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានសភាជាតិកម្ពុជា លោក ហេង សំរិន គោរពភ្លងជាតិនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៦។

ការ​ស៊ើបអង្កេត​របស់​យោធា​នេះផ្តោត​លើ​បុរស​ម្នាក់ ដែល​បាន​ប្រកាស​រៀបចំ​គម្រោង​ទំលាក់​លោក ហ៊ុន សែន នៅក្នុង​បណ្តាញ​សង្គម Facebook និង Youtube និង​បាន​អំពាវនាវ​ឲ្យ​អ្នក​ផ្សេង​ទៀត​ចូលរួម​នៅក្នុង​គម្រោង​នេះ។ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ។

បណ្តាញ​ព័ត៌មាន Reuters បាន​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី ២០ ខែ​កក្កដា ឆ្នាំ ២០១៦ នេះ​ថា យោធា​ប្រទេស​កម្ពុជា​កំពុង​ធ្វើការ​ស៊ើបអង្កេត​លើ​គម្រោង​រដ្ឋប្រហារ​ដែល​មាន​ការ​សង្ស័យ​មួយ​ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​មួយ​រូប​នៅ​ថ្ងៃ​ពុធ​នេះ ខណៈពេល​ដែល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​កំពុង​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

ការ​ស៊ើបអង្កេត​របស់​យោធា​នេះផ្តោត​លើ​បុរស​ម្នាក់ ដែល​បាន​ប្រកាស​រៀបចំ​គម្រោង​ទំលាក់​លោក ហ៊ុន សែន នៅក្នុង​បណ្តាញ​សង្គម Facebook និង Youtube និង​បាន​អំពាវនាវ​ឲ្យ​អ្នក​ផ្សេង​ទៀត​ចូលរួម​នៅក្នុង​គម្រោង​នេះ។ នេះបើ​តាម​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាតិ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ បាន​ប្រាប់​បណ្តាយ​ព័ត៌មាន Reuters ថា៖ «អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត និង​ស្វែង​រក​ចាប់​ខ្លួន​បុរស​នោះ​ហើយ‍»។ លោក​បាន​បញ្ជាក់​អត្តសញ្ញាណ​បុរស​នោះ​ថា​ឈ្មោះ សំ វិជ្ជា ប៉ុន្តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

ដំណឹង​អំពី​គម្រោង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​ដៃគូ​ជម្លោះ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រឡប់​មក​កាន់​តុ​ចរចារ​វិញ ស្របពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុងតែ​ អាប់អូរ​នោះ។

នៅ​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​នោះ បុរស​ដែល​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា​ឈ្មោះ សំ វិជ្ជា នេះ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជាជន​របស់​លោក ថា​នៅ​ពី​ក្រោយ​ការ​ដណ្តើម​យក​ដី​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផងដែរ។

បុរស​នោះ​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​ទាំងអស់​ត្រៀម​ខ្លួន​ប្រឆាំង​នឹង​របប​ផ្តាច់ការ​នៅពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ នៅ​ក្នុង​វីដេអូ​នោះ បុរស​នេះ​មិន​បាន​បញ្ជាក់​ថា​ខ្លួន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ ឬ​ក៏ គំរាមកំហែង​រៀបចំ​ធ្វើ​រដ្ឋប្រហារ​នោះ​ទេ។ គេ​ក៏​មិន​ច្បាស់​ថា​តើ​បុរស​នោះ និយាយ​ពី​កន្លែង​ណា​នោះ​ដែរ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា បុរស​នោះ​បាន​បញ្ជាក់​ថា គាត់​ស្ថិត​ក្នុង​ក្រុម​មួយ​នៅ​ភាគ​និរតី​ប្រទេស​កម្ពុជា៕

XS
SM
MD
LG