អ្នកជំនាញព្រំដែនថា អ្នកនយោបាយត្រូវកំណត់ផែនទីនិងមានឯកភាពជាតិសិន ដើម្បីបញ្ចប់បញ្ហាប្រវត្តិសាស្ត្រ។ នេះបើតាមការអះអាងរបស់លោក សុខ ទូច សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈនិងជាអ្នកដឹកនាំក្រុមស្រាវជ្រាវបញ្ហាផែនទី ហើយនឹងលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃសុក្រ។ (ចុចស្តាប់កម្មវិធីទាំងស្រុងខាងក្រោម)
លោកទាំងពីរចង់ឲ្យអ្នកនយោបាយជួបគ្នា ឈប់ឈ្លោះគ្នា ហើយចរចាគ្នានិងកែប្រែរដ្ឋធម្មនុញ្ញ។
ក្រុមអ្នកជំនាញកំពុងប្រមូលយកផែនទីមកពីមជ្ឈដ្ឋាននានា ប៉ុន្តែបានសង្កត់ធ្ងន់ថា ពួកគេចង់បានឯកភាពជាតិជាមុនសិនក្នុងរឿងការកំណត់ផែនទីដើម្បីប្រើ មុននឹងទៅប្តឹងនៅវៀតណាម។
អ្នកជំនាញទាំងពីរបានតឹងសរសៃកដាក់គ្នាលើចំណុចមួយចំនួន ដូចជាការប្រើផែនទីដែលអាចធ្វើឲ្យបាត់ទឹកដី ការប្តឹងតុលាការយុត្តិធម៌អន្តរជាតិ សន្ធិសញ្ញាទសវត្ស១៩៨០។ ទោះជាគ្មានផែនទីនៅអង្គការសហប្រជាជាតិក្តី គេអាចយកផែនទីពីមហាអំណាចទាំង៥ គឺ ចិន រុស្សី បារាំង អាមេរិក និងអង់គ្លេស ដែរ៕