កម្ពុជាប្តេជ្ញា៧ចំណុចដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅសន្និសីទ COP28 នៅឌូបៃ
ខណៈសន្និសីទភាគីទៅកាន់អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២៨ ឬហៅថា COP28 កំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីជជែក និងយល់ព្រមលើមធ្យោបាយដោះស្រាយវិបត្តិអាកាសធាតុ កម្ពុជា តាមរយៈរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការត្រៀមការប្តេជ្ញាចិត្តចំនួន៧ចំណុច នៅក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទនេះ។ អ្នកនាង កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេពីទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម៕ (វីដេអូនេះត្រូវបានផលិតឡើងជាផ្នែកមួយនៃភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៣ ដែលជាអាហារូបករណ៍ផ្នែកសារព័ត៌មានរៀបចំដោយ Earth Journalism Network របស់អង្គការ Internews និងមជ្ឈមណ្ឌល Stanley សម្រាប់សន្តិភាព និងសន្តិសុខ។)