រដ្ឋធានីវ៉ាស៊ីនតោន —
ប្រទេសកម្ពុជានៅមិនទាន់មានការត្រៀមរៀបចំឱ្យបានជាក់លាក់ជាប្រព័ន្ធអំពីការបណ្តុះបណ្តាលអ្នកដឹកនាំថ្មីឱ្យកាន់កិច្ចការជំនួសក្នុងពេលដែលមានការផ្លាស់ប្តូរអ្នកដឹកនាំទាំងនៅក្នុងជួររដ្ឋាភិបាល ក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលជាដើម។ នេះបើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្ស។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទទី០៦ ខែឧសភាថា ការសម្រេចជ្រើសរើសអ្នកវ័យក្មេងដើម្បីទទួលការហ្វឹកហ្វឺនពិសេសឱ្យទទួលការដឹកនាំបន្តក្នុងឆាកនយោបាយគឺស្របនឹងរបបប្រជាធិបតេយ្យដែរដរាបណាការសម្រេចចុងក្រោយត្រូវឆ្លងថ្នាក់ដឹកនាំគណបក្សនិងបន្ទាប់មកទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេច។
លោកអ៊ូ វីរៈបានបន្ថែមថា៖ «នៅក្នុងស្ថានភាពនយោបាយ អ្នកនយោបាយគួរតែយកអ្នកដែលមើលទៅឃើញមានសមត្ថភាពជាពិសេសមានវីរភាពហើយមានគំនិតច្នៃប្រឌិត គំនិតជាតិអាចយកមកជិតយើងដើម្បី យើងមើលការងារដើម្បីយើងជួយក្នុងការជួយពង្រឹងនិងជួយប្រាប់ទិសដៅខ្លះ»។
គណបក្សប្រជាជនកម្ពុជាបានដាក់បេក្ខភាពតំណាងរាស្ត្រក្មេងៗមួយចំនួនសម្រាប់ការបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៣ខាងមុខនេះដែលអ្នកទាំងនោះខ្លះជាកូននិងកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកមានអំណាចមួយចំនួននៅក្នុងប្រទេសដោយរួមមានកូនប្រុសលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជាដើម។
លោកវីរៈ បានបញ្ជាក់ថា៖ «ការធ្វើបែបនេះគ្រាន់តែការបាក់ទឹកចិត្តសម្រាប់មន្ត្រីផ្សេងទៀតឬក៏ក្មេងៗផ្សេង ទៀតដែលគាត់ចង់មានឱកាសក្នុងការឈានទៅ ដល់ជួរដឹកនាំហើយមិនសូវជាមានឱកាសបើសិនជាគាត់មិនមែនជាកូនអ្នកធំកំពូលនៅក្នុងគណបក្សប្រជាជនទេ»។
យ៉ាងណាក៏ដោយ លោក អ៊ូ វីរៈ បញ្ជាក់ដែរថាទំនោរដូចនេះកើតមានឡើងទាំងនៅក្នុងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។
លោកមើលឃើញថាមាននិន្នាការពីរនៃការស្នងតំណែងនយោបាយក្នុងប្រទេសកម្ពុជានោះគឺកូនរបស់មន្រ្តីមានអំណាចដែលមានការសិក្សាអប់រំទាំងក្នុងប្រទេសនិងក្រៅប្រទេសបានខ្ពង់ខ្ពស់ប៉ុន្តែមានការយល់ដឹងតិចតួចពីបញ្ហាពិតប្រាកដនៅក្នុងប្រទេសនិងក្រុមយុវជនដែលជាកូនអ្នកមានជីវភាពមធ្យមហើយមានការសិក្សាបានខ្ពស់គួរសមប៉ុន្តែមានបទពិសោធន៍ក្នុងជីវិតនិងការយល់ដឹងពីសង្គមច្រើន។ ប៉ុន្តែលោកមើលឃើញថាផ្អែកតាមស្ថានភាពនយោបាយនាពេលបច្ចុប្បន្នគឺនឹងមិនមានការផ្លាស់ប្តូរទិដ្ឋភាពនយោបាយច្រើនទេ។
លោកនិយាយថា៖ «អញ្ចឹងយើងមើលពីកម្លាំងពីរហ្នឹងមើលទៅខ្ញុំហៅថាកម្លាំងទីពីរគឺជាកម្លាំងជំរុញនយោបាយមួយថ្មីហើយខ្ញុំថាកម្លាំងទីមួយប្រហែលជានៅកាន់អំណាចនៅក្នុងពេលបោះឆ្នោតខាងមុខមិនមែន២០១៣ទេប្រហែលជាអាចដល់២០១៨ផងដែរ»៕