គណបក្សខ្មែររួបរួមជាតិប្រចាំរាជធានីភ្នំពេញ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីស្វែងរកសំឡេងឆ្នោតគាំទ្រពីអ្នកបោះឆ្នោត។ នេះគឺជាថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនីតិកាលទី៦។
ដោយឡែក គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យក៏បានចាប់ផ្តើមការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន។ ការឃោសនាលើកនេះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានលក្ខណៈខុសពីមុនដោយមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិចូលរួម ដោយសារតែតុលាការកំពូលបានរំលាយគណបក្សនេះកាលពីខែវិច្ឆិកាកន្លងទៅ។
មុនដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សចំនួន៥នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ VOA បានសម្ភាសលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អំពីគោលនយោបាយនៃគណបក្សនេះក្នុងការប្រកួតប្រជែងយកអាសនៈ នៅរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ សូមលោកអ្នកទស្សនាបទសម្ភាសន៍ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុកខាងក្រោមនេះ។
ខណៈពេលនេះ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣ទសវត្សរ៍កន្លងមកនេះ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។ សូមទស្សនាវីដែអូផ្សាយតាមហ្វេសប៊ុកផ្ទាល់របស់ VOA អំពីយុទ្ធនាការរបស់គណបក្សកាន់អំណាចមួយនេះ។