លោក Clint Hill អង្គរក្សការពារលោកប្រធានាធិបតី Kennedy បានស្លាប់ក្នុងអាយុ ៩៣ឆ្នាំ
លោក Clint Hillជាសមាជិកកងអង្គរក្សដែលត្រូវបានចាត់តាំងដើម្បីការ ពារលោកប្រធានាធិបតី John F. Kennedyមួយថ្ងៃមុនលោកប្រធានាធិបតីត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុង Dallas រដ្ឋ Texasបានស្លាប់ក្នុងអាយុ៩៣ឆ្នាំ។ អ្នកយកព័ត៌មានរបស់វីអូអេលោក Kane Farabaughដែលបានសម្ភាសន៍លោក Hillជាច្រើនលើកអស់ពេលជាច្រើនឆ្នាំមកហើយបានរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។