កម្មវិធីទូរសព្ទថ្មីមួយប្រាប់អ្នកដើររកទិញផ្ទះអំពីគោលជំហរនយោបាយរបស់ផ្ទះក្បែរខាង
ការសិក្សាថ្មីមួយបង្ហាញថា ពលរដ្ឋអាមេរិកាំងម្នាក់ក្នុងចំណោម១០០នាក់លក់ផ្ទះរបស់ពួកគេក្រោយពេលអ្នកជិតខាងដែលមានទស្សនៈនយោបាយផ្ទុយគ្នារើចូល។ ប៉ុន្តែកម្មវិធីទូរសព្ទអចលនទ្រព្យថ្មីមួយអនុញ្ញាតឱ្យពួកអ្នករកទិញផ្ទះដឹងអំពីគោលជំហរនយោបាយរបស់អ្នកជិតខាង មុននឹងពួកគេទិញផ្ទះដែលជាការចំណាយធំបំផុតមួយក្នុងជីវិតរបស់ពួកគេ។ អ្នកស្រី Dora Mekouarនៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕