ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​ជាង​១២០​ ដែល​ទទួល​ជំនួយ​ពី​អាមេរិក​១១លាន​ដុល្លារ


លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​​អាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំ​​ដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ ភ្នំពេញថ្ងៃទី​ ០៨​ ខែ​មករា​ ឆ្នាំ​២០២០​។
លោក​ ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ និង​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ នៅ​ក្នុងពិធី​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​​អាមេរិក​ និង​កម្ពុជា​ ដែល​រៀប​ចំ​​ដោយស្ថាន​ទូត​អាមេរិក​ នៅ ​Futures​ Factory​ ភ្នំពេញថ្ងៃទី​ ០៨​ ខែ​មករា​ ឆ្នាំ​២០២០​។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១១លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុងពេល​ដែល​រដ្ឋបាលលោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ប្រកាស​នាំមុខ​ពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩ ​និង​ស្តារសេដ្ឋកិច្ច​ឡើងវិញ​ជាមួយនឹង​ទឹកប្រាក់​៩០០លាន​ដុល្លារ​ចាប់​តាំងពី​មានការ​ផ្ទុះជំងឺ​នេះ។​ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដ៏វែង​ដែល​រៀបរាប់​លម្អិត​អំពីផែនការ​សកម្មភាព​ និង​ការផ្តល់​ជំនួយ​រាប់រយ​លាន​ដុល្លារ​ដល់​ប្រទេស ​ជាង១២០ ​ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​នេះ។

ជំនួយ​ថវិកានេះ​ត្រូវបែង​ចែកជា​ពីរចំណែក។​ ថវិកា​ចំនួន​៥លាន​សម្រាប់​គាំទ្រ​សេដ្ឋកិច្ច ​ការ​ហ្វឹក​ហ្វឺន​ជំនាញ​ចំពោះ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដូចជា​ពលករ​ចំណាក​ស្រុក​ដែល​វិលត្រឡប់​មកវិញការពង្រីក​កិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​និងការ​ការពារ​កុមារ។​ ហើយ​ថវិកាចំនួន​៦លាន​ទៀត​ គឺជា​ជំនួយ​ផ្នែក​សុខាភិបាល ​ជួយដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រៀបចំ​ប្រព័ន្ធ​មន្ទីរពិសោធន៍ ​ការ​ស្វែក​រកករណីឆ្លង​ តាមដាន​ការឆ្លង​ ហានិភ័យ​នៃការឆ្លង ​គាំទ្រ​អ្នក​ជំនាញបច្ចេកទេស​ក្នុងការ​ឆ្លើយតប​ជាដើម។

ប្រទេស​ចំនួន​១២០ ​ដែល​ទទួល​បាន​ថវិកា​ទាំងនេះ ​គឺមាន​ចាប់ពី​រាប់សែន​ដុល្លារ​ដល់​ទៅ​រាប់លានដុល្លារ​ មកពី​គ្រប់តំបន់​ ដែល​ប៉ះពាល់​ដោយសារ​ជំងឺកូវីដ១៩ ​ដែលបាន​កើតឡើង​ដំបូង​ក្នុងទីក្រុងវូហាន ​ប្រទេស​ចិន ​ហើយ​រាលដាល​ពាសពេញ​ពិភពលោក ​ហើយនឹង​បង្ក​ឲ្យមាន​ការជាប់​គាំង​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​ពាសពេញ​ពិភព​លោក​ផងដែរ។ ​ជម្ងឺនេះ​បាន​សម្លាប់​មនុស្ស ​ប្រមាណ​៣០ម៉ឺន​នាក់​ និង​ ឆ្លងដល់​មនុស្ស​ជាង​៤លាន ​៦សែននាក់​ ក្នុង​ពិភពលោក។​ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​ពលរដ្ឋ​អាមេរិកាំង​បាន​បរិច្ចាក​ទឹកប្រាក់​១០ពាន់​លានដុល្លារ ​ជា​ថវិកា​មនុស្សធម៌​ដើម្បី​ជួយ​ដល់​ពិភពលោក​និង​ប្រទេស​អាមេរិក​ផងដែរ​ក្នុងការ​ប្រយទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩ ​ហើយនឹង​កិច្ចប្រឹង​ប្រែងផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ៕

XS
SM
MD
LG