បទសម្ភាសន៍ VOA៖ ការស្រាវជ្រាវមួយរកឃើញថា ពលរដ្ឋត្រូវការគោលការណ៍ណែនាំអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង
របាយការណ៍ស្ទង់មតិស្ទង់មតិមួយស្តីពី «ហានិភ័យនៃការទទួលទានគ្រឿងស្រវឹង» ដែលបានសម្ភាសន៍ប្រជាពលរដ្ឋកម្ពុជាចំនួន ១.៣៦៣ នាក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជារហូតដល់ទៅ ៨៦% ពិសារគ្រឿងស្រវឹង ក្នុងនោះបុរសមានដល់ទៅ ៩២%។ របាយការណ៍នេះ ដែលគ្រោងនឹងចេញផ្សាយជាសាធារណៈនៅចុងខែមីនា បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលផ្តល់បទសម្ភាសន៍ទាំងនោះ យល់ខុសចំពោះការពិសារគ្រឿងស្រវឹង ហើយពួកគេចង់បានគោលការណ៍ណែនាំជាក់លាក់ ដើម្បីយល់ដឹងអំពីផលប៉ះពាល់នៃការពិសារគ្រឿងស្រវឹង៕