ភ្នំពេញ —
សហគមន៍នេសាទតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានទទូចឱ្យរដ្ឋាភិបាលកម្ពុជាចរចាជាមួយភាគីឡាវពីលទ្ធភាពបញ្ឈប់គម្រោងសាងសង់ទំនប់ដនសាហុងរបស់ប្រទេសនេះជាបណ្តោះអាសន្ន មូលហេតុដោយសារទំនប់នេះអាចនឹងធ្វើឱ្យផុតពូជត្រីផ្សោតដ៏កម្ររបស់កម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ។
រដ្ឋាភិបាលក្រុងវៀងច័ន្ទន៍គ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីកម្រិត២៦០មេហ្គាវ៉ាត់នេះក្នុងអំឡុងឆ្នាំ២០១៤នេះ ដោយមានការជំទាស់ពីក្រុមអ្នកជំនាញការឯករាជ្យផ្នែកបរិស្ថាន និងការជំទាស់ពីប្រទេសកម្ពុជា និងវៀតណាម។
លោកពយ វណ្ណា តំណាងសហគមន៍អេកូទេសចរណ៍កោះផ្តៅក្នុងខេត្តស្ទឹងត្រែង អំពាវនាវក្នុងសន្និសីទកាសែតមួយក្នុងក្រុងភ្នំពេញថា រដ្ឋាភិបាលឡាវគួរពិចារណាឡើងវិញចំពោះគម្រោងដ៏វិនាសកម្មមួយនេះ ហើយរដ្ឋាភិបាលកម្ពុជាគួរលើកយកសំណើនេះទៅពិភាក្សាជាមួយភាគីឡាវ។
«ប្រសិនបើអស់ផ្សោតហ្នឹងទៅ ពួកខ្ញុំព្រួយបារម្ភថា ពេលទំនប់ហ្នឹងកើតឡើងទៅ ខះទឹក ហើយពេលខះទឹកទៅ នាំឱ្យអស់ផ្សោត។ កាលណាអស់ផ្សោត រមណីយដ្ឋានកោះផ្តៅមិនមានន័យអ្វីទៀតទេ។ ហើយប្រាក់ចំណូលរកលែងបាន។ ហើយការនេសាទត្រីទៀតសោតក៏បាត់បង់ដែរ។ ខ្ញុំទទូចសូមឱ្យរដ្ឋាភិបាលឡាវធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយនឹងបងប្អូននៅខ្សែទឹកខាងក្រោម ពិសេសពិភាក្សាឆ្លងដែនតែម្តង។ ហើយសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាផង ធ្វើយ៉ាងណាពិភាក្សាជាមួយរដ្ឋាភិបាលឡាវផង ពេលប្រជុំក្នុងខែមេសាខាងមុខនេះ»។
ទំនប់វារីអគ្គិសនីនេះគ្រោងនឹងសាងសង់នៅត្រង់ល្បាក់ខោន ដែលជាជម្រកត្រីនិងសត្វផ្សោតយ៉ាងសំខាន់នៅរដូវប្រាំង ហើយទំនប់នេះស្ថិតនៅចម្ងាយត្រឹមតែមួយ គីឡូម៉ែត្រតែប៉ុណ្ណោះពីប្រទេសកម្ពុជា។
លោក Gerry Ryan ទីប្រឹក្សាបច្ចេកទេសរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក(WWF) ថ្លែងក្នុងសន្និសីទជាមួយគ្នាថា ថ្មក្នុងទន្លេរាប់លានតោននឹងត្រូវបំបែកដោយប្រើរំសេវផ្ទុះសម្រាប់សាងសង់ទំនប់នេះ ហើយការផ្ទុះនេះនឹងបង្កើតឱ្យមានរលកសំឡេងខ្លាំង និងធ្វើឱ្យត្រីផ្សោតងាប់។
«សត្វផ្សោតមិនអាចប្រើភ្នែកដើម្បីមើលបានទេគឺវាប្រើប្រព័ន្ធសំឡេងដើម្បីដឹងថា មានអ្វីនៅក្នុងទឹក ហើយប្រព័ន្ធសំឡេងនេះមានលក្ខណៈផុយស្រួយណាស់។ ដូច្នេះសំឡេងលាន់ខ្លាំងដោយការបំផ្ទុះថ្មដើម្បីសង់ទំនប់អាចធ្វើឱ្យខូចខាតដល់ប្រព័ន្ធស្តាប់របស់ផ្សោត ដែលអាចធ្វើឱ្យវាស្លាប់បានភ្លាមៗ ឬធ្វើឱ្យផ្សោតមិនអាចហែលបានក្នុងទឹកដូចប្រក្រតី»។
យោងតាមរបាយការណ៍របស់អង្គការ WWFឲ្យដឹងថា សត្វផ្សោតទឹកសាបទន្លេមេគង្គកំពុងឋិតក្នុងការគំរាមកំហែងជិតផុតពូជ។ ហើយសត្វកម្រនេះមានត្រឹមតែប្រមាណ៨៥ក្បាលប៉ុណ្ណោះចន្លោះពីទន្លេមេគង្គភាគខាងត្បូងប្រទេសឡាវនិងនៅក្នុងអាងទន្លេមេគង្គកម្ពុជា ដែលមានប្រវែង១៩០គីឡូម៉ែត្រ។
ដោយឡែក ការសាងសង់ទំនប់តាមដងទន្លេមេគង្គក៏នឹងធ្វើឱ្យធនធានត្រីថយចុះខ្លាំងផងដែរ។
ការស្រាវជ្រាវមួយរបស់រដ្ឋបាលជលផលកម្ពុជាបង្ហាញថា ផលប៉ះពាល់ពីទំនប់នៅតាមដងទន្លេមេគង្គនឹងធ្វើឲ្យលទ្ធភាពទទួលផលត្រីសម្រាប់បរិភោគសម្រាប់បុគ្គលម្នាក់ក្នុងមួយឆ្នាំធ្លាក់ចុះពី៤៩គីឡូក្រាមមកត្រឹមតែ២២គីឡូក្រាមប៉ុណ្ណោះនៅត្រឹមឆ្នាំ២០៣០ ដោយសារការធ្លាក់ចុះទិន្នផលត្រី។
លោកពយ វណ្ណា អត្ថាធិប្បាយថា ប្រជាពលរដ្ឋក្នុងសហគមន៍របស់លោកពឹងផ្អែកខ្លាំងលើការនេសាទ និងការផ្តល់សេវាកម្មអេកូទេសចរណ៍នៅកន្លែងផ្សោតរស់នៅ ដូច្នេះលោកបារម្ភថា ប្រភពចំណូលសំខាន់នេះនឹងត្រូវរង្គោះរង្គើដោយការសាងសង់ទំនប់នេះ។
ដោយឡែកលោកស៊ីន នីនី អនុប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍ប្រាប់វីអូអេភាសាខ្មែរកាលពីម្សិលម៉ិញថា ប្រទេសកម្ពុជាក៏មានជំហរស្របទៅហ្នឹងសំណើរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងនោះដែរ ប៉ុន្តែប្រទេសឡាវនៅតែការពារគម្រោងសាងសង់ទំនប់វារីអគ្គិសនីរបស់ខ្លួន។
លោក Surasak Glahan អ្នកនាំពាក្យគណៈកម្មាធិការទន្លេមេគង្គ បានបញ្ជាក់តាមសារអេឡិចត្រូនិចតបនឹងសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកថា មកទល់ពេលនេះ រដ្ឋាភិបាលក្រុងវៀងចន្ទន៍នៅមិនទាន់ដំណើរការសាងសង់ទំនប់នេះនៅឡើយទេ ហើយគម្រោងដ៏ចម្រូងចម្រាសនេះនឹងត្រូវពិភាក្សាក្នុងកម្រិតបច្ចេកទេសថ្នាក់តំបន់នៅថ្ងៃទី៧ខែមិនាខាងមុខនេះ៕