ភ្នំពេញ៖ មេដឹកនាំអាស៊ីអាគ្នេយ៍ បានចុះហត្ថលេខាលើសេចក្តីប្រកាសសិទ្ធិមនុស្សក្នុងតំបន់នៅក្នុងអ្វីដែលពួកអស់លោក និយាយថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ ក៏ប៉ុន្តែ ពួកអ្នករិះគន់ និយាយថាសេចក្តីប្រកាស មិនល្មមគ្រប់គ្រាន់ហើយនឹងផ្តល់ឲ្យប្រទេសនានានូវលេសមិនអើពើពីបញ្ហាសិទ្ធិមនុស្ស ជាជាងការពារសិទ្ធិទាំងនោះទេ។
ប្រមុខរដ្ឋមកពីប្រទេសជាតិនៃសមាគមអាស៊ីអាគ្នេយ៍ បានសរសើរកិច្ចព្រមព្រៀងថាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់តំបន់។ ក្នុងពិធីមួយកាលពីថ្ងៃអាទិត្យ មេដឹកនាំមកពីប្លុកដែលមានប្រទេស១០ជាសមាជិក បានចុះហត្ថលេខាលើសេចក្តីប្រកាសសិទ្ធិមនុស្សរបស់តំបន់។
លោក Surin Pitsuwan អគ្គលេខាធិការអាស៊ាន បានសរសើរកិច្ចព្រមព្រៀងនោះនៅពេលថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានក្រោយមក។
«ទៅជាយ៉ាងណាក៏ដោយ ក្រុមសិទ្ធិមនុស្សជាច្រើន និយាយថាសេចក្តីប្រកាស នឹងមិនធ្វើតាមបទដ្ឋានទេ ទោះបី ពួកមេដឹកនាំអាស៊ាន បានសរសើរការបន្ថែមកាលពីពេលថ្មីៗនេះដោយសង្កត់ពីសារៈសំខាន់នៃច្បាប់អន្តរជាតិដែលមានស្រេច»។
ពួកអ្នករិះគន់ និយាយថាការព្រួយកង្វល់ពិសេស គឺផ្នែកដែលរួមមានសេចក្តីព្រាងកាលពីពេលមុនដែលចែងថាសិទ្ធិ នឹងត្រូវពិចារណាទៅតាមបរិបទតំបន់និងប្រទេសជាតិរបស់គេរៀងៗខ្លួន។ លោក Phil Robertson ធ្វើការនៅអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូវយ៉ក។
«គេ មិនអាចមានការលើកលែងថ្នាក់ជាតិឬតំបន់ទេ។ គេ មិនអាចកំណត់យកតែបញ្ហាធំៗដូចជាសីលធម៌សាធារណៈ នៅពេលដែលសិទ្ធិទាំងអស់នោះ មិនអនុវត្ត។ អ្វីទាំងអស់ដែលពួកគេ បានធ្វើគឺថាពួកគេ បានធ្វើឲ្យចន្លោះប្រហោងនៅខាងមុខហើយបន្ទាប់មកពួកគេ បានព្យាយាមតុបតែងធ្វើឲ្យល្អមើល»។
ក្រុមសិទ្ធិមនុស្សជាង៥០មកពីអាស៊ានទាំងមូល ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រិះគន់សេចក្តីប្រកាសនោះ។ ពួកអ្នករិះគន់ ក៏វាយប្រហារដំណើរការស្ថិតនៅខាងក្រោយនៃសេចក្តីព្រាងសេចក្តីប្រកាសនេះ។គណៈកម្មាធិការអាស៊ាន បានត្រូវបង្កើតដើម្បីធ្វើសេចក្តីព្រាងដំបូង ប៉ុន្តែ សេចក្តីព្រាងទាំងនេះ មិនដែលបានចេញផ្សាយជាសាធារណៈទេ ទោះបីក្នុងសម័យប្រជុំពិភាក្សាមានកម្រិតជាមួយក្រុមអង្គការសង្គមស៊ីវិលក៏ដោយ។
Mora Sar នៅអង្គការ ASEAN Grassroots People’s Assemblyបានបញ្ជាក់ថា៖
«រហូតមកទល់ពេលនេះ យើង កំពុងធ្វើការស្តីពីសេចក្តីព្រាងច្បាប់ដែលធ្លាយចេញមកក្រៅ ឬសេចក្តីព្រាងច្បាប់ដែលគ្រាន់តែឮចចាមអារ៉ាម។ ប្រសិនបើ ពួកគេ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ក្នុងទម្រង់បែបនេះ យើងជាសង្គមស៊ីវិល យើងប្រាកដជាមានការរកាំចិត្ត»។
ក្រុមសិទ្ធិមនុស្ស បានព្យាយាមយកបញ្ហាសិទ្ធិមនុស្សធ្វើជាបញ្ហាបន្ទាន់ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ជាពិសេសមុនពេលដំណើរបំពេញទស្សនកិច្ចប្រកបដោយសេចក្តីសង្ឃឹមខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាដែលគ្រោងចាប់ផ្តើមឡើងនៅថ្ងៃច័ន្ទនេះបន្ទាប់ពីការឈប់សំចតនៅក្នុងប្រទេសភូមា។
ប្រែសម្រួលដោយ ជឹង ប៉ូជីន