ភ្នំពេញ —
នៅក្នុងខណៈពេលដែលមានការរាំងខ្ទប់ ទាំងទីលានប្រជាធិបតេយ្យនិងតាមទីសាធារណៈមួយចំនួនមិនឱ្យធ្វើសកម្មភាពបញ្ចេញមតិបាននោះ គណបក្សសង្គ្រោះជាតិបានថ្កោលទោសថាសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួញតូចទៅៗ។
គណបក្សសង្គ្រោះជាតិគ្រោងនឹងយកទីតាំងសួនប្រជាធិបតេយ្យដែលច្បាប់បានអនុញ្ញាតឱ្យមានសិទ្ធិជួបប្រជុំនិងសម្តែងមតិនៅទីនោះធ្វើជាវេទិកាឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានីខេត្តក្រុង នៅថ្ងៃស្អែកនេះប៉ុន្តែត្រូវបានអាជ្ញាធរដ្ឋាភិបាលបានដាក់បន្លាលួស និង របាំងដែកការពារមិនអនុញ្ញាតឱ្យយកទីលានប្រជាធិបតេយ្យធ្វើជាកន្លែងជួបប្រជុំទៀតបានទេ។
មេដឹកនាំគណបក្សសង្គ្រោះជាតិបានត្រឹមតែមកសម្តែងមតិនៅលើស្ពាននាគតែប៉ុណ្ណោះដែលនៅជាប់គ្នានិងសួនប្រជាធិបតេយ្យតែមិនបានបុកទំលុះរបាំងការពាររបស់សមត្ថកិច្ចទេដោយសារតែមានកងកម្លាំងមានសមត្ថកិច្ចជាច្រើនរាប់រយនាក់បានឈរការពារនៅទីនោះ។
ការចាប់យកទិវាពលកម្មអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិដោយលាយឡំនិងក្បួនដង្ហែរធ្វើបាតុកម្មត្រូវបានក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលបានរាំងខ្ទប់ដែលធ្វើឱ្យមានមនុស្សយ៉ាងតិចប្រមាណពី៤ទៅ៥នាក់បានរងរបួស។ នេះបើតាមការបញ្ជាក់ពីលោក អំ សំអាតប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
ទោះបីជាក្រុមអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានបិទសិទ្ធិសេរីភាព មិនឱ្យគណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការឃោសនាបោះឆ្នោតបានរលូនក៏ដោយ ក៏គណបក្សនេះនៅតែបញ្ជាក់គោលជំហរថានឹងចូលរួមការបោះឆ្នោតអសកលនាពេលខាងមុខនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា យើងថ្កោលទោសទង្វើរបស់រដ្ឋាភិបាលដែលបានរិតត្បិតសកម្មភាពគណបក្សសង្គ្រោះជាតិក្នុងការចូលរួមទិវាពលកម្មអន្តរជាតិនិងសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាពេលខាងមុខនេះសម្រាប់ការបោះឆ្នោតអសកល។
លោកនិយាយថា៖« ការគោរពច្បាប់ជាពិសេសច្បាប់ទាក់ទងទៅនឹងច្បាប់បោះឆ្នោតគឺត្រូវគេរំលោភរារាំងមិនឱ្យគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រកួតប្រជែងតែមួយគេមិនឱ្យយើងហែរក្បួន គេមិនឱ្យយើងជួបជុំគ្នា»។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថាការយកវេទិការឃោសនារកសំឡេងឆ្នោតមកធ្វើជាក្បួនដង្ហែរបាតុកម្មគឺជាការខុសច្បាប់។ លោកមានប្រសាសន៍ថាគ.ជ.បបានផ្សព្វផ្សាយអំពីការឃោសនាបោះឆ្នោតតាំងពីមុនមកទាំងវិធានការសន្តិសុខហើយយើងបានរំឮកឱ្យគណបក្សនយោបាយសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរមិនអនុញ្ញាតឱ្យមានការហែរក្បួនទេ។
លោកនិយាយថា៖ «ជាធម្មតាទាំងគណៈកម្មការបោះឆ្នោតទាំងអាជ្ញាធរហ្នឹងតែងតែមានវិធានការធ្វើយ៉ាងណារក្សាសន្តិសុខសុវត្ថិភាពបានល្អហើយរួមទាំងឱ្យការឃោសនាហ្នឹងវាសមស្របនិងរក្សាបានប្រសិទ្ធភាពនៃការឃោសនាដល់អ្នកបោះឆ្នោតក៏ដូចជារក្សាបានសន្តិសុខទូទៅ»។
ប្រទេសកម្ពុជានឹងចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត និង ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី១៦ ខែឧសភាដែលមានរយៈពេល១៥ថ្ងៃ ហើយថ្ងៃបោះឆ្នោតគ្រោងនឹងធ្វើនៅថ្ងៃទី១៨ខែឧសភាខាងមុខនេះ។
យោងតាមការប្រកាសរបស់ គ.ជ.ប.បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនៅឆ្នាំ២០១៤នេះមានអ្នកបោះឆ្នោតសរុប ១១.៤៥៩នាក់ និងមានការិយាល័យបោះឆ្នោតសរុបជាង១៩៧ការិយាល័យ៕