ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋ​កិច្ចដែល​ប្រតិ​បត្តិ​ក្រៅ​ច្បាប់របស់​ចក្រ​ភព​អង់គ្លេសទាក់​ទាញ​ជន​ចំណាក​ស្រុក​វៀត​ណាម


រូបឯកសារ៖ ប៉ូលិសផ្នែកកោសល្យវិច្ច័យពិនិត្យមើលរថយន្តកុងទឺន័រ ដែលមានផ្ទុកសាកសពជនអន្តោប្រវេសន៍ចំនួន ៣៩នាក់ នៅក្រុង Thurrock ប្រទេស​អង់គ្លេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ប៉ូលិសផ្នែកកោសល្យវិច្ច័យពិនិត្យមើលរថយន្តកុងទឺន័រ ដែលមានផ្ទុកសាកសពជនអន្តោប្រវេសន៍ចំនួន ៣៩នាក់ នៅក្រុង Thurrock ប្រទេស​អង់គ្លេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

រឿង​ដែល​គេ​មិន​ធ្លាប់ឃើញ​និង​មិន​ធ្លាប់​ឮ​​​សេដ្ឋកិច្ច​ខុស​ច្បាប់​របស់​ចក្រ​ភព​​អង់គ្លេស​ជា​ជន​ចំណាក​ស្រុក​ជា​ច្រើន​ដែល​បាន​ចូល​ក្នុង​ចក្រ​ភព​អង់គ្លេស​ខុស​ច្បាប់ ​ចង់​​ទទួល​ប្រយោជន៍​ពី​ឧស្សាហកម្ម​ដែល​ខុស​ច្បាប់​និង​គ្មាន​បទ​បញ្ញត្តិ​។

ការ​ស្លាប់​របស់​ជន​ចំណាក​ស្រុក​ចំនួន៣៩​នាក់ដែល​ភាព​ច្រើន​នៃ​អ្នក​ស្លាប់​ទាំង​នោះ​ត្រូវបាន​គេ​ជឿថា ជា​ជន​ជាតិ​វៀត​ណាម​នៅ​ខាង​ក្នុងកុងទី​នើទូទឹកក​ក្នុង​រថយន្ត​ត្រាក់​នៅជិត​ទីក្រុង​ឡុងដ៍​នៃ​ចក្រ​ភព​អង់គ្លេស​កាល​ពី​សប្តាហ៍​មុនបាន​ផ្តោត​យ៉ាង​ខ្លាំង​លើ​ជីវភាព​របស់​អ្នក​ទាំង​នោះ​ ដែលផ្សង​គ្រោះ​ថ្នាក់​ដើម្បីរក​ជីវ​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស។​ ជន​ជាតិ​វៀត​ណាម​ជា​ច្រើនបា​ន​ត្រូវគេ​ទាក់​ទាញ​ឲ្យ​ធ្វើការ​នៅ​បរ​ទេសដោយទទួល​បាន​ប្រាក់​កម្រៃ​ដ៏​ច្រើននៅ​ក្នុង​ឧស្សាហកម្ម​ខុសច្បាប់។

រឿង​ដែល​គេ​មិន​ធ្លាប់ឃើញ​និង​មិន​ធ្លាប់​ឮ​សេដ្ឋកិច្ច​ខុស​ច្បាប់​របស់​ចក្រ​ភពអង់គ្លេស​ជា​ជន​ចំណាក​ស្រុក​ជា​ច្រើន​ដែល​បាន​ចូល​ក្នុង​ចក្រ​ភព​អង់គ្លេស​ខុស​ច្បាប់ ​ចង់ទទួល​ប្រយោជន៍​ពី​ឧស្សាហកម្ម​ដែល​ខុស​ច្បាប់​និង​គ្មាន​បទ​បញ្ញត្តិ​។

លោក​ស្រី Tamsin Barber ជា​អ្នក​ជំនាញស្តី​ពី​ពលរដ្ឋ​វៀត​ណាម​នៅ​ក្នុង​ចក្រភព​អង់គ្លេសនិយាយ​ថា ពួកគេ​ជា​ច្រើន​មាន​ឆន្ទៈ​ធ្វើ​ការ​ប្រថុយ​ប្រថាន​ខ្លាំង​បំផុត។

លោកស្រី Tamsin Barber និយាយ​ថា៖ «ពួកគេ​ដឹង​ថា នៅពេល​ដែល​ពួកគេ​ទៅដល់​ប្រទេស​អង់គ្លេស ពួកគេ​អាច​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ឧស្សាហកម្ម​កញ្ឆា​ដែល​ពួកគេរំពឹង​ នឹង​រក​ប្រាក់​បាន​យ៉ាង​ច្រើន​ដើម្បី​សងពួក​អ្នក​ជួញ​ដូរ​មនុស្ស ហើយប្រាក់​ដែលនៅ​សេស​សល់​ប៉ុន្មាន​ផ្ញើរ​ទៅឲ្យ​ក្រុម​គ្រួសារ​នៅ​វៀតណាម»។

ដូចជា​ឧស្សាហកម្មកញ្ឆា​ខុស​ច្បាប់​ដែរ ជន​ជាតិ​វៀតណាម​ជា​ច្រើន ​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​ក្រចក​ដែល​បាន​រីក​ចម្រើន​នៅ​តាម​ដង​ផ្លូវនានា​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។ជនជាតិ​វៀត​ណាម​ផ្សេង​ទៀត ​ធ្វើ​ការ​ក្នុងភោជនីយដ្ឋាន ​ជា​អ្នក​បោស​សម្អាត ខ្លះ​ទៀត​ក្នុង​ផ្នែក​បេស្យាកម្ម។

លោក Phil Robertson នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និយាយ​ថា ជន​ចំណាក​ស្រុក​ជា​ច្រើន ​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ​នៅពេល​មកដល់​អង់គ្លេស។លោក Phil Robertson នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ៖ «នៅពេល​ទៅដល់​អង់គ្លេស បំណុល​ដ៏​ច្រើន​របស់​ពួកគេ​មាន​ចំនួនពី៣ទៅ​៤​ម៉ឺនដុល្លារ។ប្រសិនបើ ​ពួកគេ ​មិន​ធ្វើ​តាម​បង្គាប់​ឬ​បញ្ជា​របស់​ពួកអ្នក​ជួញ​ដូរ​មនុស្ស អាចមានផលប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​នៅ​វៀត​ណាម»។

ជន​ចំណាក​ស្រុក​ខ្លះ រស់​នៅ​ក្នុង​ស្ថាន​ភាព​ដូចជា​ទាសករ។លោក Robertsonនៃ​អង្គ​ការ​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ថ្លែង​ទៀត​ថា៖ «ពួកគេ​ភ័យ​ខ្លាច​មិន​ហ៊ាន​រាយការណ៍​ឬប្រាប់​ពួក​អាជ្ញា​ធរ ​ពីព្រោះ​តែ ​ពួកគេ​ត្រូវគេរំលោភ​ធ្វើ​បាប​យ៉ាង​ខ្លាំង។បញ្ហា​ដែល​កើតឡើងគឺ ​ពួកគេ​នឹងត្រូវ​គេ​ចាប់​ខ្លួន​ហើយ​បញ្ជូន​ត្រឡប់​ទៅកាន់​វៀត ណាម​វិញ​ដែល​ពួកគេ ​បាន​ជំពាក់​បំណុល​យ៉ាង​ច្រើន​»។

លោក​ស្រី Tamsin Barber និយាយ​ទៀត​ថា ថ្វីបើប្រថុយ​ប្រថាន​ក៏ដោយ ការបញ្ជូន​សមាជិក​ក្រុម​គ្រួសារ​ទៅ​បរទេស ​ធម្មតា​ជាការ​សម្រេច​រួម​គ្នា។

លោកស្រី Tamsin Barber បាន​ថ្លែង​ថា៖ «វិធី​នានា​ដែល​ក្រុម​គ្រួសារ ​អាច​ប្រើគឺ​ប្រមូល​ប្រាក់​មក​ពីការ​លក់​ដីធ្លី យក​ផ្ទះ​របស់​ខ្លួនដាក់​បញ្ចាំ ​អាច​ខ្ចី​ប្រាក់មក​ពី​អ្នក​មាន​ប្រាក់​ដែល​មាន​ការប្រាក់​ខ្ពស់​បំផុត»។

ប្រសិន​បើ ​ជោគជ័យ ប្រាក់​ចំណេញ​នេះ ​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​សហគមន៍​នៅក្នុង​មាតុភូមិវិញ។នៅ​ក្នុង​ឃុំ Do Thanh ផ្ទះ​ខ្ទម​តូចៗ​នៅ​ផ្នែក​ខាង​ត្បូង​ទីក្រុង​ហាណូយត្រូវ​បាន​ជំនួស​ដោយ​ផ្ទះ​វីឡា​ប្រណិត​ៗ។លោក ងៀង វ៉ាន់ ទ្វី ជា​អ្នក​ស្រុក​នៅ​ទីនោះនិយាយ​ថា៖ «លោក​និយាយ​ថា កាល​ពី​ដំបូង ឃុំដូថាញ់​ទាំង​មូល ​ជា​ទីកន្លែង​ដែល​ពួក​កសិករធ្វើស្រែចំការ​។​ក៏ប៉ុន្តែ ​បន្ទាប់​មក ​មនុស្ស​ខ្លះ​បាន​ទៅធ្វើ​ការ​នៅ​បរទេស​ដែល​ពួក​គេ​មាន​លុយ។ដោយ​ហេតុនេះ​ហើយ ​បាន​ជាមនុស្សជា​ច្រើន​បាន​សម្រុក​ទៅ​បរ​ទេស ដោយ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ស្រប​ច្បាប់និងធ្វើការខុស​ច្បាប់»។

ការ​ធ្វើ​ការងារ​ខុស​ច្បាប់ ​បាន​បញ្ចប់​ដោយ​សោកនាដកម្ម​ជន​ចំណាក​ស្រុក​ចំនួន​៣៩​នាក់​ស្លាប់​នៅពេល​ឆ្លង​កាត់​ទៅ​ប្រទេស​អង់គ្លេស។លោកស្រី Tamsin Barber ថ្លែងថា៖ «ពួក​ជនចំណាក​ស្រុក ​ជ្រើសរើសផ្លូវប្រកប​ដោយ​គ្រោះ​ថ្នាក់​នេះ ពីព្រោះ​ពួកគេ​អាច​មាន​លទ្ធភាពរក​ប្រាក់​ច្រើន»។​

ផលប្រយោជន៍​ប្រកប​ដោយ​សក្កដានុពល​ពោរពេញ​ទៅដោយ​ភាពប្រថុយ​ប្រថាន​ប្រកប​ដោយ​ការ​ភ័យខ្លាច។នេះ​ជា​គ្រោះថ្នាក់​ដែល​ជន​ចំណាក​ស្រុក​កំពុង​ប្រ​ឈម​ដើម្បី​ស្វែង​រក​ជីវភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នោះ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG