ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាន់​បញ្ជីរ​នៅ​ Auschwitz រៀបរាប់​ពិស្តារ​អំពី​ជំរំ​មរណៈ


ជនជាប់​ចោទ​ Oskar Groening នៅ​ក្នុង​រូបភាព​កាមេរ៉ា រង់ចាំ​ការ​កាត់​ក្តី​ក្នុងបន្ទប់​សវនាការក្នុង​ក្រុង​ Lueneburg ​កាលពីថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៥។
ជនជាប់​ចោទ​ Oskar Groening នៅ​ក្នុង​រូបភាព​កាមេរ៉ា រង់ចាំ​ការ​កាត់​ក្តី​ក្នុងបន្ទប់​សវនាការក្នុង​ក្រុង​ Lueneburg ​កាលពីថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៥។

នៅក្នុង​ថ្ងៃ​ទី​២​នៃ​ការ​កាត់​ទោស​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​អតីត​ឆ្មាំ​ការ​ពារ​គុក ​Auschwitz ​បាន​និយាយ​លម្អិត​កាល​ពី​ថ្ងៃ​ពុធពី​វិធី​ដែល​រទេះភ្លើង​ដឹក​គោ​ផ្ទុក​ទៅ​ដោយ​អំបូរ​ជនជាតិ​ជ្វីស ​បាន​មក​ដល់​ជំរំ​មរណៈ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ដែល​ត្រួតត្រាដោយ​ពួក​ណាស៊ី​ ​ពី​របៀប​ដែល​ពួក​គេ​ដក​យក​របស់​របរពួក​ជ្វីស ​ហើយ​បន្ទាប់​មក​ពី​របៀបពួក​អំបូរជន​ជាតិ​ជ្វីស​ជា​ច្រើន​ ត្រូវ​បាន​គេ​សម្លាប់​ដោយ​ឧស្ម័ន។

Oskar Groening​ បាន​រង​ការ​ចោទ​ប្រកាន់​ចំនួន​៣សែន​ករណី​ពី​បទ​ចូល​ដៃឃាតកម្មដែល​ពាក់​ព័ន្ធ​ទៅ​នឹងអំបូរ​ជនជាតិ​ជ្វីស​៣​សែន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ជំរំ ​Auschwitz​ កាល​ពី​ខែឧសភា​និង​ខែ​មិថុនា​ ​ឆ្នាំ​១៩៤៤បន្ទាប់​ពី​អំបូរ​ជន​ជាតិ​ជ្វីស​៤សែន​២ម៉ឺន​៥​ពាន់​នាក់​ ​បាន​ត្រូវ​ដឹក​ជញ្ជូន​ពី​ប្រទេស​ហុងហ្គារី​ទៅ​កាន់​ជំរំ​នោះ។

អតីត​ឆ្មាំ​ការ​ពារគុក ​Nazi SS ​អាយុ​៩៣​ឆ្នាំ​រូបនេះ​ ​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​ពី​៣ឆ្នាំ​ទៅ​ដល់​១៥​ឆ្នាំ​ប្រសិនបើ​ត្រូវ​កាត់​ឲ្យ​ជាប់​ទោស។​ ការកាត់​ទោស ​គ្រោង​ធ្វើ​ឡើង​រហូតខែ​កក្កដា។

សាព័ត៌មាន​អាល្លឺម៉ង់​បាន​ចាត់​ទុក ​Groening ​ដែល​បាន​បម្រើការងារ​នៅ​ជំរំ​មរណៈ​ពី​ឆ្នាំ​១៩៤២​ដល់​ឆ្នាំ​១៩៤៤ ​ថា​ជា​ «អ្នក​កាន់​បញ្ជីរ»ជំរំ ​Auschwitz ​ចំពោះ​អ្វី​ដែល​ជន​នោះ ​និយាយ​ថា ​ជា​ភារៈ​កិច្ច​ដ៏​សំខាន់​របស់​ខ្លួន​គឺ ​ប្រមូល​និង​រាប់​លុយដែល​បាន​រឹបអូស​យក​ពី​អ្នក​ទោស​នៅ​ជំរំ​មរណៈ​នោះ។

Groening​ បាន​ប្រាប់​ពួក​ចៅក្រម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការ​បើក​ការ​កាត់​ទោស​ក្នុង​ទីក្រុង ​Lueneburg​ ជិត​ទីក្រុង ​Hamburg ​ប្រទេសអាល្លឺម៉ង់ថា «ចំពោះ​ខ្ញុំ ​គ្មាន​សំណួរ​ថា ​ខ្ញុំ​មាន​កំហុស​ខាង​សីលធម៌​នោះ​ទេ»។ ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​និង​សាច់​ញាតិរបស់​ជន​រង្គ្រោះ​ពីការ​សម្លាប់​រង្គ្រាល​ Holocaust ​ប្រហែល​៧០​នាក់ ​បាន​ចូល​រួម​សាវនាការ​កាត់​ទោស​នោះ។

Groening ​បាន​សារភាព​ថា ​គាត់​បាន​ដឹង​អំពី​ការ​សម្លាប់​ពួក​អ្នក​ទោស​ដោយ​ប្រើ​ឧស្ម័ន ​ដែល​ភាព​ច្រើន​ជា​អំបូរ​ជន​ជាតិ​ជ្វីស។ គាត់​បាន​សុំ​ឲ្យ​អភ័យ​ទោស​ដល់​គាត់​ ​ដោយ​និយាយ​ទៀត​ថា ​តុលាការ​ត្រូវ​តែ​សម្រេច​ដោយ​ធ្វើ​ការ​ស្តីបន្ទោស​គាត់៕

XS
SM
MD
LG