ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិក​ឡើងវិញ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មក​ដល់​មូលដ្ឋាន​កងទ័ព​អាកាស Andrews នៅ​រដ្ឋ Maryland នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដើម្បី​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken មក​ដល់​មូលដ្ឋាន​កងទ័ព​អាកាស Andrews នៅ​រដ្ឋ Maryland នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ដើម្បី​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស​ដែល​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅកាន់​ប្រទេស​បារាំង បន្ទាប់ពី​ភាព​ជា​ដៃគូ​នៃ​សន្តិសុខ​ត្រី​ភាគី​ដែល​ហៅថា AUKUS ដែលមាន​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស ​និង​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​តានតឹង​រវាង​សម្ព័ន្ធមិត្ត​នៅ​ត្រើយ​ម្ខាង​ទៀត​នៅ​មហា​សមុទ្រ​អាត្លង់ទិក​នេះ។

ពួក​អ្នក​ជំនាញ​បាន​និយាយ​ថា ពួកគេ​រំពឹង​ថា លោក Blinken ដែល​មាន​ចំណង​ទាក់ទង​ផ្ទាល់​ខ្លួន​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​បារាំង នឹង​ប្រើប្រាស់​ទស្សនកិច្ច​នេះ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​បារាំង​ល្អ​ប្រសើរ​ឡើងវិញ។

អ្នក​ការទូត​ជាន់ខ្ពស់សហរដ្ឋ​អាមេរិក​រូប​នេះ នឹង​ធ្វើ​ជា​ប្រធាន​នៃ​ជំនួប​ក្រុមប្រឹក្សាថ្នាក់​រដ្ឋមន្ត្រី​របស់​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ដែល​មាន​គម្រោង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃ​ទី៦ ខែតុលា​ និង​រំលឹក​ខួប​លើក​ទី៦០​នៃ​ការបង្កើត​អង្គការ​នេះ។

លោក Blinken នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian នៅ​ក្នុង​ទីក្រុង​ប៉ារីស។ បារាំង មាន​គម្រោង​ធ្វើ​ជាប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ពី ថ្ងៃ​ទី១ ខែ​មករា ​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២២។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា «លោក​រដ្ឋមន្ត្រី​ការបរទេស Blinken ក៏នឹង​ជួប​ជាមួយ​សមភាគី​បារាំង​ដើម្បី​បន្ត​ការពិភាក្សា​ស្តីពី​ការពង្រឹង​ទំនាក់​ទំនង​ដ៏​សំខាន់​រវាង​សហរដ្ឋ​អាមេរិក ស្តីពី​បញ្ហា​នានា​រួម​ទាំង​សន្តិសុខ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក វិបត្តិ​បរិស្ថាន ការងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច​ចេញពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ទំនាក់ទំនង​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិក និង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត ​និង​ដៃគូ​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ស្វែង​រកឱកាស​សម្រាប់​សាកល​លោក»៕

XS
SM
MD
LG