ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Blinken បង្ហាញ​ការ​រំលែក​ទុក្ខ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ក្រុង​តូក្យូ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (កណ្ដាល) ថ្លែង​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (កណ្ដាល) ថ្លែង​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ទីក្រុង​តូក្យូ​បន្ទាប់ពី​ការ​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe។ ​បន្ទាប់ពី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​Fumio Kishida លោក​ Blinken ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ «ខ្ញុំ​ចូលរួម​មរណទុក្ខជាមួយ​សហការី​ជប៉ុន​របស់​យើង​ រំលែក​អារម្មណ៍​នៃ​ការ​បាត់​បង់​ អារម្មណ៍​រន្ធត់​របស់​យើង​ទាំងអស់​គ្នាអារម្មណ៍ ប្រជាជន​អាមេរិកាំង​នៅក្នុង​សោកនាដ​កម្ម ​និង​ការ​សម្លាប់​ដ៏​រន្ធត់​នេះ។​ ​វា​ជា​ការ​ខាត​បង់​ ព្រោះ​ក្នុង​អំឡុង​ពេល​កាន់​តំណែង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​Abe​ ពិត​ជា​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​យើង​ឡើង​ដល់​កម្រិត​ថ្មី»។​

លោក​ Abe​ ត្រូវ​បាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ Nara​ ខណៈ​លោក​បាន​ថ្លែង​សុន្ទរកថា​ធ្វើ​យុទ្ធនាការ។​ លោក​ Blinken ​បាន​និយាយ​ថា​ លោក​ទៅ​ប្រទេស​ជប៉ុន​តាម​ការ​ណែនាំ​ដោយ​ផ្ទាល់​ពី​លោក​ប្រធានាធិបតី​អាមេរិក​Joe Biden ​«ពីព្រោះ​យើង​ជា​មិត្ត​ជា​ជាង​សម្ព័ន្ធ​មិត្ត ។​ ​ហើយ​ពេល​មិត្ត​ភក្តិ​ឈឺ​ចាប់ ​ មិត្ត​ភក្តិ​ផ្សេង​ទៀត​ត្រូវ​រួម​ចំណែក។ ​យើង​ព្យាយាម​ជួយ​សម្រាល​ទុក្ខ ​រំលែក​អារម្មណ៍​នៃ​ការ​បាត់បង់​បង្ហាញ​សាមគ្គី​ភាព​ហើយ​នោះ​ជាអ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​នៅ​ថ្ងៃ​នេះ»។​

ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមា​ កាលពី​ថ្ងៃ​អាទិត្យ ​លោក​Blinken ​បាន​ថ្កោលទោស​ការ​គាប​សង្កត់​ដោយ​របប​យោធា​មីយ៉ាន់ម៉ា​ ខណៈ​លោក​ជំរុញ​ឱ្យ​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ និង​កាន់​ខ្ជាប់​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ​មុន។ ​លោក ​Blinken ​បាន​និយាយ​ថា ​«ខ្ញុំគិត​ថា​វា​ចាំ​បាច់​សម្រាប់​ប្រទេសចិន​និង​ផល​ប្រយោជន៍​ប្រទេស​ចិន​ ដែល​ប្រទេស​ភូមា​វិល​ទៅ​កាន់​មាគ៌ា​ដូច​មុន​ពេល​ត្រូវ​បាន​បង្អាក់​ដោយ​ហិង្សា​បណ្តាល​មកពី​រដ្ឋ​ប្រហារ»។​

លោក​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា ​ទោះបី​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ដោយ​មាន​«ការ​មូលមតិ​គ្នា​ប្រាំចំណុច»​កាលពី​ឆ្នាំមុន​ដោយ​អាស៊ាន ​ដែល​រួមមាន​មីយ៉ាន់ម៉ា​ក៏ដោយ​ ក៏​«មិន​មាន​ជំហាន​វិជ្ជមាន​លើ​បញ្ហា​នេះ​ទេ»។ ​កាលពី​ខែ​មេសា​ឆ្នាំ​មុន ​ប្រទេស​ចំនួន​ប្រាំបួន​ផ្សេង​ទៀត​របស់​អាស៊ាន​ និង​មេដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា ​លោក ​Min Aung Hlaing​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​រួមមាន​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ​និង​ការ​បន្ត​ការ​ពិភាក្សា​ក្នុង​ចំណោម​ភាគី​ទាំងអស់។​

លោក​ Blinken ​បាន​និយាយ​ថា៖ ​«បណ្តា​ប្រទេស​អាស៊ាន​ចាំបាច់​ត្រូវ​ឱ្យ​របប​នេះ​ទទួល​ខុសត្រូវ​បញ្ហា​នេះ​ ​…​ ​បន្ត​ទាមទារ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា ​និង​ដោះលែង​អ្នក​ទោស»។​ ប៉ុន្តែផ្ទុយ​ទៅ​វិញ​ អ្នក​ការទូត​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​នេះ​បាន​និយាយ​ថា ​«ខ្ញុំ​គិត​ថា ​ជា​អកុសល​និយាយ​ថា ​យើង​មិន​ឃើញ​ចលនា​វិជ្ជមាន​ ហើយ​ផ្ទុយ​ទៅវិញ​ យើង​បន្ត​ឃើញ​ការ​គាប​សង្កត់​ប្រជាជន​ភូមា។​ យើង​បន្ត​ឃើញ​អំពើ​ហិង្សា​លើ​ពួក​គេ​ ដោយ​ របប​នេះ។​ យើង​នៅ​តែ​បន្ត​ឃើញ​អ្នក​ប្រឆាំង​ជាប់​ពន្ធនាគារ​ឬ​និរទេស​ខ្លួន»។

លោក​ Blinken​ បាន​បន្ថែម​ថា ​«ហើយ​យើង​បន្ត​ឃើញ​ស្ថានភាព​មនុស្សធម៌​ដ៏​អាក្រក់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង»៕

XS
SM
MD
LG