ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​បញ្ចេញ​ដោយ​ស.រ.អា៖ ប៊ិន ឡាដិនមាន​ធនធាន​ផ្ទាល់​ខ្លួន​ប្រមាណ​២៩​លាន​ដុល្លារ​ភាគ​ច្រើន​​ចង់​ចំណាយ​លើ​សង្គ្រាម​សាសនា​


រូប​ថត​ចេញ​ពី​វីដេអូ​ ផ្តល់​ដោយ​ការិយាល័យ​ចារកម្ម​ ODNI នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ឆ្នាំ​២០១៥ បង្ហាញ​ពី​ អូសាម៉ា ប៊ិន​ ឡាដិន​ នៅ​ក្នុង​ការ​និយាយ​ថ្លែង​ការណ៍​មួយ​។
រូប​ថត​ចេញ​ពី​វីដេអូ​ ផ្តល់​ដោយ​ការិយាល័យ​ចារកម្ម​ ODNI នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​ឆ្នាំ​២០១៥ បង្ហាញ​ពី​ អូសាម៉ា ប៊ិន​ ឡាដិន​ នៅ​ក្នុង​ការ​និយាយ​ថ្លែង​ការណ៍​មួយ​។

អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) ដែល​បាន​បញ្ជា​ឱ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​ក្រុម​អាល់កៃដា​(al-Qaida) កាល​ពី​ឆ្នាំ២០០១​ នៅ​ក្នុង​ស.រ.អា. បណ្តាល​ឱ្យ​មនុស្ស​ជិត​៣០០០​នាក់​ស្លាប់ ​បានអះអាង​នៅ​ក្នុង​ឯកសារ​បណ្តាំ​ចុង​ក្រោយ​របស់​គាត់ថា ​គាត់​មាន​ធនធាន​ផ្ទាល់​ខ្លួន​ប្រមាណ​២៩​លាន​ដុល្លារ​ ក្នុង​នោះ​ភាគ​ច្រើន​គាត់​ចង់​ចំណាយ​«លើ​សង្គ្រាម​សាសនា​ ដើម្បី​ភាព​អស្ចារ្យ​របស់​ព្រះ Allah»។

ស.រ.អា.បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​អំពី​ឯកសារ​បណ្តាំ​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ ​ជា​ផ្នែក​មួយ​នៃ​ឯកសារ​លាក់​កំបាំង​ចំនួន​១១៣ ​ដែល​ត្រូវ​បាន​រឹប​អូស​យក​បាន​នៅ​ក្នុង​បរិវេណ​ផ្ទះ​របស់​ ប៊ិន ឡាដិន ​នៅ​ក្នុង​ក្រុង Abbottabad ប្រទេសប៉ាគីស្ថាន​ នៅ​ពេល​ដែល​កង​ commados ស.រ.អា.បាន​សម្លាប់​គាត់​ នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​មួយ​កាល​ពី​ជិត៥ឆ្នាំ​មុននេះ។​

ឯកសារ​ទាំង​នេះ​ដែល​ត្រូវ​បាន​សរសេរ​ជា​ភាសា​អារ៉ាប់ ​ត្រូវ​បាន​បក​ប្រែ​និង​ត្រូវ​បាន​ចាត់​ទុក​ថា​មិនមែន​ជា​ការ​សម្ងាត់​ ជា​បណ្តុំ​ទីពីរ​នៃ​សំណុំ​ឯកសារ​ដែល​ត្រូវបានផ្សព្វផ្សាយ ​ហើយ​ដែល​ក្រុម​ទាហាន​ SEAL នៃ​កងទ័ព​ជើង​ទឹក​ស.រ.អា.បាន​យក​ពី​កន្លែង​លាក់ខ្លួន​របស់​ ប៊ិន ឡាដិន ដែល​នៅ​ទី​នោះ​គាត់​បាន​រស់​នៅ​ជាមួយ​ប្រពន្ធ​និង​ញាតិ​សន្តាន​គាត់។​

ស.រ.អា.បាន​និយាយ​ថា​ ខ្លួន​គ្រោង​នឹង​ផ្សព្វផ្សាយ​អំពី​ឯកសារ​ថែម​ទៀត​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ឆ្នាំនេះ។

ឯកសារ​ទាំង​នេះ​ដែល​ភាគ​ច្រើន​មាន​រយៈពេល​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១១ ​បង្ហាញ​ថា​ ប៊ិន ឡាដិន​ ដែល​មាន​អាយុ៥៤ឆ្នាំ​ នៅ​ពេល​គាត់​ត្រូវ​បាន​សម្លាប់​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ឡើងៗ​ថា​ ស.រ.អា.​នឹង​អាច​រក​ឃើញ​កន្លែង​គាត់​លាក់​ខ្លួន​តាម​រយៈក្រុម​ចារបុរស​បន្លំ​ខ្លួន​ក្នុង​ក្រុម​អាល់កៃដា​ តាម​រយៈយន្តហោះ​គ្មាន​មនុស្ស​បើក​នៅ​ក្នុង​អាកាស​ ឬ​គ្រឿង​សម្ងាត់​សម្រាប់​តាម​ដាន៕​

XS
SM
MD
LG