ចិនប្តេជ្ញាថានឹងសងសឹក ក្រោយលោក Trump តំឡើងពន្ធគយ
ចិនកាលពីថ្ងៃសុក្រប្តេជ្ញាថានឹងសងសឹកប្រឆាំងនឹងអ្វីដែលហៅថា ការដាក់ពន្ធគយ«តាមតែនឹកឃើញ»របស់រដ្ឋបាលលោក Trump។ រដ្ឋមន្ត្រីការបរទេសចិនដែលថ្លែងទៅកាន់អ្នកសារព័ត៌មាន ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា«ឆ្លើយតបនឹងរឿងល្អដោយរឿងអាក្រក់»។ លោក Bill Gallo នៃ VOA រាយការណ៍ថា នេះគឺជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការបង្ហាញថាខ្លួនគឺជាកម្លាំងអនុភាពមួយសម្រាប់ស្ថិរភាពសាកល។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕