លោក Biden ថ្លែងពីស្ថានភាពប្រទេសដោយសរសើរពីកំណើនសេដ្ឋកិច្ចនិងប្តេជ្ញាឱ្យមានសាមគ្គីភាព
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងសុន្ទរកថាស្តីអំពីស្ថានភាពប្រទេសជាតិលើកទី២កាលពីល្ងាចថ្ងៃអង្គារ ដោយសរសើរអំពីអត្រាអត់ការងារធ្វើតិច និងការបញ្ចប់ស្ថានភាពអាសន្ននៃជំងឺកូវីដ១៩។ អ្នកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាន VOA ប្រចាំសេតវិមានរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕