លោកប្រធានាធិបតី Donald Trump ស្នើឲ្យ«ផ្អាក» ជំនួយរបស់អាមេរិកដល់អ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trumpនៅថ្ងៃចន្ទ បានណែនាំឲ្យ«ផ្អាក» ជំនួយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំនៅសេតវិមានដែលមានការប្រកែកគ្នាដ៏ខ្លាំងជាមួយនឹងមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelenskyyខណៈលោក Trump ព្យាយាមដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែន ឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយប្រទេសរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មានAP បានដកស្រង់សម្តីមន្ត្រីសេតវិមានដែលបាននិយាយថា លោក Trump កំពុងផ្តោតលើការសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមជាងបីឆ្នាំនៅអ៊ុយក្រែន ហើយលោកចង់ឲ្យលោក Zelensky «ប្តេជ្ញា» សម្រេចឲ្យបានគោលដៅនោះ។ មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកកំពុង «ផ្អាកនិងពិនិត្យ» ជំនួយរបស់ខ្លួន ដើម្បី«ធានាថា ជំនួយនេះចូលរួមចំណែកដល់ដំណោះស្រាយមួយ»។ នេះបើតាមមន្ត្រីរូបនោះដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងការពិភាក្សាអំពីជំនួយ៕