ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Biden ​និង​អ្នកស្រី ​Merkel ​ខ្វែង​គំនិត​គ្នា​អំពី​បំពង់​បង្ហូរ​ប្រេង​រុស្ស៊ី​


ប្រធានាធិបតី​អាមេរិក​លោក Joe Biden និងអ្នកស្រី​ Angela Merkel ​អធិការបតី​​ប្រទេស​អាល្លឺម៉ង់​​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden និងអ្នកស្រី​ Angela Merkel ​អធិការបតី​​ប្រទេស​អាល្លឺម៉ង់​​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១។

«មិត្តភក្តិ​ល្អ​អាច​មិន​យល់​ស្រប​គ្នា»។​ នេះ​ជា​សម្តីលោក​ប្រធានាធិបតី​ Joe Biden ​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ជាមួយ​អ្នកស្រី​ Angela Merkel ​អធិការបតីប្រទេស​អាល្លឺម៉ង់​នៅ​ពេល​ដែល​មេដឹកនាំ​ទាំង២​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​ការខ្វែង​គំនិត​របស់​អស់​លោក​អំពី​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ដ៏​ចម្រូងចម្រាស​របស់​ប្រទេស​រុស្ស៊ី។​

លោក Biden​ បាន​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អាល្លឺម៉ង់​នឹង​ពិនិត្យ​មើលវិធានការដែល​អាច​ប្រើ​បាន​ប្រសិន​បើ​សន្តិសុខ​ថាមពល​ប្រទេស​អ៊ុយក្រែន​ទន់ខ្សោយ​នោះ។​

បំពង់​បង្ហូរ​ប្រេង​ក្រុមហ៊ុន ​Nord Stream 2 ​តម្លៃ១១​ពាន់​លាន​ដុល្លារ​ហើយដែល​ធ្វើ​ជិត​រួចនោះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេសអាល្លឺម៉ង់​បង្កើនការ​នាំ​ឧស្ម័ន​ទ្វេ​ដង​ពី​ប្រទេស​រុស្ស៊ី។​ក៏​ប៉ុន្តែ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ប្រទេស​អ៊ុយក្រែន​ដែល​ធ្វើ​ឲ្យរដ្ឋាភិបាល​ក្រុង​ Kyiv​ បាត់បង់​ប្រាក់​ចំណេញ​ពី​ការ​ដឹក​ជញ្ជូន​ប្រេង​ឆ្លង​កាត់។​

លោក Biden​ បាន​បញ្ជាក់​ទៀត​ថា​លោក​និង​អ្នកស្រី ​Merkel ​បាន​យល់​ស្រប​គ្នា​ថា៖​«ប្រទេស​រុស្ស៊ី​មិន​ត្រូវ​ប្រើ​ថាមពល​ជា​អាវុធ​ដើម្បី​ធ្វើ​ការ​បង្ខំ​ឬ​គំរាមកំហែង​ប្រទេស​ជិតខាង​របស់​ខ្លួន​ទេ»។​

បន្ទាប់​ពី​ជំនួប​នៅ​ពេល​រសៀលនៅ​សេតវិមាន​រវាង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​អាល្លឺម៉ង់​មក​អ្នកស្រី ​Merkel​ បាន​មាន​ប្រសាសន៍​ថា៖​«យើង​មាន​ការ​វាយ​តម្លៃ​ខុស​គ្នា​អំពី​តម្រូវការ​នៃ​គម្រោង​នេះ។​ក៏ប៉ុន្តែ ​ខ្ញុំ​សូម​បញ្ជាក់​ឲ្យច្បាស់​ថា​គំនិត​របស់​យើង​គឺអ៊ុយក្រែន​នៅតែ​ជា​ប្រទេស​សម្រាប់​ដឹក​ឧស្ម័ន​ធម្មជាតិ​ឆ្លងកាត់»។​

លោក ​Biden ​បាន​មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អាល្លឺម៉ង់​បាន​យល់​ស្រប​គ្នា​ថា​ប្រទេស​ទាំង​២​«នឹង​ការពារ​គោលការណ៍​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​សាកល​នៅ​ពេល​យើង​ឃើញ​ប្រទេស​ចិន​ឬ​ប្រទេស​ណា​មួយបំផ្លាញ​សង្គម​សេរី​និង​បើក​ចំហ»។​

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់មេដឹកនាំជប៉ុន​កូរ៉េ​ខាង​ត្បូង ​អ៊ីស្រាអែល​និង​អាហ្វហ្គានីស្ថាន​អ្នកស្រី ​Merkel​គឺ​ជា​មេដឹកនាំ​បរទេស​ទី៥​និង​ជា​មេដឹកនាំ​អឺរ៉ុប​ទីមួយ​ដែល​មកបំពេញ​ទស្សនកិច្ច​នៅ​សេតវិមាន​ចាប់​តាំងពី​លោក​ Biden ​ចូល​កាន់​តំណែង​មក៕​

អ្នកស្រី ​Patsy Widakuswara​ ​រូមចំណែក​រាយ​ការណ៍ពី​សេតវិមាន​

XS
SM
MD
LG