លោក Biden ប្រកាសផែនការពង្រីកការធានារ៉ាប់រងសុខភាពសម្រាប់ពលរដ្ឋអាមេរិកាំង
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃទី៥ ខែមេសា បានប្រកាសពីផែនការពង្រីកការថែទាំសុខភាព ដោយស្នើឲ្យមានការកែប្រែនៅក្នុងច្បាប់ធានារ៉ាប់រងសុខភាពដែលមានតម្លៃសមរម្យ Affordable Care Act ឬហៅកាត់ថា ACC ដើម្បីអនុញ្ញាតឲ្យក្រុមគ្រួសារពលរដ្ឋអាមេរិកាំងរាប់លាននាក់បន្ថែមទៀតអាចទិញធានារ៉ាប់រងសុខភាពនិងអាចទទួលបានការបន្ថយពន្ធសម្រាប់យកទៅចាយវាយលើការធានារ៉ាប់រងសុខភាពនេះ។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕