ការស្ថិតនៅកន្លែងខុស ឬពេលខុសអាចជាគ្រោះថ្នាក់មួយនៅសហរដ្ឋអាមេរិក
ការគោះទ្វារច្រឡំ ការបើកឡានច្រឡំចូលផ្លូវចតឡានផ្ទះគេ ការយកបាល់ពីទីធ្លាផ្ទះអ្នកជិតខាងដែលកំពុងខឹងសម្បា។ ទាំងអស់នេះសុទ្ធតែជារឿងហេតុដែលនាំឱ្យមានការបាញ់ប្រហារកើតឡើងកាលពីខែមេសាកន្លងទៅនេះនៅក្នុងសហរដ្ឋអាមេរិក។ សកម្មជនប្រឆាំងការប្រើប្រាស់អាវុធនិយាយថា ការបាញ់ប្រហារទាំងនេះបង្ហាញថា សហរដ្ឋអាមេរិកត្រូវការច្បាប់តឹងរ៉ឹងជាងមុនសម្រាប់អ្នកដែលអាចទិញអាវុធបាន។ អ្នកស្រី Laurel Bowman រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕