ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បង់ក្លាដេស​ និង​មីយ៉ាន់ម៉ា​ព្រមព្រៀងគ្នា​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិរ៉ូហ៊ីងយ៉ា


រូបឯកសារ៖ ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅពេលត្រូវបានគេប្រគល់​ឲ្យ​អាជ្ញាធរអន្តោប្រវេសន៍នៅ​ម៉ាឡេស៊ី កាល​ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅពេលត្រូវបានគេប្រគល់​ឲ្យ​អាជ្ញាធរអន្តោប្រវេសន៍នៅ​ម៉ាឡេស៊ី កាល​ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម​ជាង៧២០.០០០នាក់​បាន​ភៀសខ្លួន​ចេញ​ពី​រដ្ឋ Rakhine ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពីខែសីហាឆ្នាំមុន បន្ទាប់ពី​ក្រុម​សកកម្ម​ប្រយុទ្ធរ៉ូហ៊ីងយ៉ា​បាន​វាយប្រហារ​ទប់ទល់​នឹង​ការបង្ក្រាប​របស់​ទាហាន​រដ្ឋាភិបាល។

ប្រទេសមីយ៉ាន់ម៉ា​ និង​បង់ក្លាដេស​បាន​ព្រមព្រៀងគ្នា​ធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​ប្រទេស​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញ​ នៅ​ខណៈ​មាន​ការ​ព្រមាន​ពី​សំណាក់​អង្គការសហប្រជាជាតិ​ថា​ អំពើ​ប្រល័យពូជសាសន៍​នៅ​បន្ត​កើតឡើង​លើ​ក្រុម​ជនភៀស​ខ្លួន​ទាំងនោះ។

រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច​ ការងារ​ជួយង្រ្គោះ​ និង​តាំង​ទីលំនៅ​របស់​ប្រទេស មីយ៉ាន់ម៉ា លោក Win Myat Aye បាន​ប្រាប់ VOA សេវា​ភាសាភូមា​ថា ​កាលបរិចេ្ឆទ​នៃ​ការ​ចាប់ផ្តើម​ធ្វើ​មាតុភូមិនិវត្តន៍​ត្រូវ​បាន​គេ​កំណត់​ជា​បណ្តោះអាសន្នគឺ​នៅ​ថ្ងៃទី១៥​ ខែវិចិ្ឆកា​ខាងមុខ​នេះ។ លោករដ្ឋមន្ត្រី​ក៏​បាន​ប្រាប់​បន្ថែម​ទៀត​ថា​ ជនភៀសខ្លួន​ជាង​ ៥.០០០នាក់​ត្រូវបាន​ផ្ទៀងផ្ទាត់​ ដើម្បី​បញ្ចូន​ត្រឡប់​ទៅ​វិញ។

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម​ជាង៧២០.០០០នាក់​បាន​ភៀសខ្លួន​ចេញ​ពី​រដ្ឋ Rakhine​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពីខែសីហាឆ្នាំមុន បន្ទាប់ពី​ក្រុម​សកកម្ម​ប្រយុទ្ធរ៉ូហ៊ីងយ៉ា​បាន​វាយប្រហារ​ទប់ទល់​នឹង​ការបង្ក្រាប​របស់​ទាហាន​រដ្ឋាភិបាល។ ក្រុម​ជនភៀសខ្លួន​ និង​អ្នកសារព័ត៌មាន​បាន​រាយការណ៍​អំពី​ការរីករាលដាល​នៃការ​កាប់សម្លាប់​ ការ​ចាប់រំលោភ​សេពសន្ថេវៈ​ និង​ការដុតបំផ្លាញ​ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា។

រដ្ឋាភិបាល​មាន​បំណង​បញ្ជូន​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា​ ដែល​មាន​វត្តមាន​នៅប្រទេស​បង់ក្លាដេស​ឲ្យ​ត្រឡប់​ទៅ​ប្រទេសមីយ៉ាន់ម៉ា​វិញ​ជាយូរ​មកហើយ​ គឺ​ចាប់​តាំង​ពី​ពេលស្វាគមន៍​រហូត​ដល់​មាន​ភាពចម្រូងចម្រាស​ ដោយសារ​តែចំនួន​ជនភៀសខ្លួន​ទាំងនេះ​ប៉ះពាល់​ដល់​ធនធាន​របស់​ប្រទេស​ក្រីក្រ​មួយ​នេះ។​

កាល​ពី​សប្តាហ៍​មុន​ប្រធាន​បេសកកម្ម​ស្វែងរក​ការពិត​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា​ជនជាតិរ៉ូហ៊ីងយ៉ា​រាប់ពាន់នាក់​នៅតែ​ភៀសខ្លួនទៅ​ប្រទេស​បង់ក្លាដេស​ និង​ថា ​ចំពោះ​អ្នក​ដែល​បន្ត​ស្នាក់​នៅ​ក្នុង​ភូមិ​នៅតែ​ទទួលរង​ការគំរាមកំហែង​ និង​ការបង្រ្កាបនានា​ពី​សំណាក់​ក្រុម​យោធា៕

XS
SM
MD
LG