ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​​​​​​រុករក​​​យន្តហោះ​​​ម៉ាឡេស៊ី​​​ MH​​​370​​​ លើ​​​ទីតាំង​​​ថ្មី

​​ក្មេងៗ​​​កំពុង​​​សរសេរ​​​​​​សារ​​​ខ្លី​​​ផ្ញើ​​​ក្តី​សង្ឃឹម​​​សម្រាប់​​​​​​​​​​​​​​​អ្នក​​​ធ្វើដំណើរ​​​ដែល​​​បាន​​​បាត់​​​ខ្លួន​​​ជាមួយ​​​នឹង​​​ជើង​​​យន្តហោះ​​​ MH370​​​​​​នៅ​​​ក្នុង​​​ព្រលានយន្តហោះ​​​អន្តរជាតិ​​​នៃ​​​ទី​​​ក្រុង​​​គូឡាឡាំពួរ​​​កាល​​​ពី​​​ថ្ងៃ​​​ទី ១៧​​​ខែ​​​មិថុនា​​​ឆ្នាំ​​​២០១៤។

ក្រុម​មន្ត្រី​អូស្ត្រាលី​និយាយ​ថា ​ពួក​គេ​បាន​បន្ត​រុករក​យន្តហោះម៉ាឡេស៊ី​ដែល​បាត់​ដាន​យ៉ាង​អាថ៌កំបាំង​តាំងពី​ខែ​មិនា ហើយក្រុម​អាជ្ញាធរ​នឹង​ពង្រីកការ​ស្រាវជ្រាវ​លើ​ទីតាំង​ស្វែងរកបន្ថែម​ទៀត។

​ឧបនាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Warren Truss​បានថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ក្រុម​អាជ្ញាធរ​នឹង​ផ្ដោត​លើ​ការ​រុករក​ក្នុង​តំបន់​ភាគ​ខាងត្បូង។​ បន្ថែម​ពី​ទីតាំង​ចាស់​ដែល​មន្ត្រី​អូស្ត្រាលីកំពុង​ស្វែង​រក​ពេល​បច្ចុប្បន្នស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា​។​

លោក​បន្ថែម​ថា​ការ​តាំង​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វិភាគ​កន្លង​មកទទួល​បរាជ័យក្នុង​ស្វែង​រក​យន្តហោះ​ប្រភេទ​ Boeing​៧៧៧​ ដែល​បាន​បាត់​នោះ។​ លោក​បន្ត​ថា​ព័ត៌មាន​ថ្មីចុងក្រោយ​បាន​ឲ្យ​តម្រុយ​ថាយន្តហោះ​ របស់​ប្រទេស​ម៉ាឡេស៊ី​នោះទំនង​ជាបត់​ទៅ​ភាគ​ខាង​ត្បូង​ខុស​ពី​អ្វី​ដែលគេធ្លាប់​សន្មតកន្លង​មក​៕

ទំព័រ​ពិសេស​ទាក់ទង​នឹង​ព័ត៌មាន​យន្តហោះម៉ាឡេស៊ី​បាត់​ដាន​ សូម​ចុច​ត្រង់​នេះ

XS
SM
MD
LG