ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ Victoria ​​របស់​អូស្ត្រាលី​​​បន្ធូរ​បន្ថយ​វិធាន​ការ​រឹតត្បិត​ទប់ស្កាត់ជំងឺ​កូវីដ១៩


រូបឯកសារ៖ ពលរដ្ឋនាំគ្នាដើរស្រូបយកខ្យល់អាកាសនៅតំបន់ឆ្នេរនាពេលព្រះអាទិត្យរះ ខណៈរដ្ឋ Victoria បន្ថូរបន្ថយវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅតំបន់ឆេរសមុទ្រ Elwood ទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋនាំគ្នាដើរស្រូបយកខ្យល់អាកាសនៅតំបន់ឆ្នេរនាពេលព្រះអាទិត្យរះ ខណៈរដ្ឋ Victoria បន្ថូរបន្ថយវិធានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នៅតំបន់ឆេរសមុទ្រ Elwood ទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។

មន្រ្តី​ក្នុង​រដ្ឋ Victoria ​របស់​អូស្រ្តាលី​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​ ដែលមាន​ការឆ្លងរាត្បាត​ខ្លាំង​បំផុតនៃ​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​នេះ​និយាយ​ថា ​អាជ្ញាធររក​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​បន្ថែម​ទៀត​ចំនួន​តែ ៥ ​ករណី​ប៉ុណ្ណោះ ​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ជា​ចំនួន​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន ក្នុង​រយៈ​ពេល​ជាង​ ៣​ ខែ​កន្លង​ទៅ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អភិបាល​រដ្ឋ Victoria លោក Daniel Andrews បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋ​របស់​លោក​នឹងលុប​ចោលភ្លាមៗវិញ​នូវ​បម្រាម​គោចរពេល​រាត្រី​ ដែល​ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​ក្នុង​រយៈពេល​មួយ​ខែ​មក​ហើយ។ ​លោក​និយាយ​ថា​ ចាប់​ពី​ដើម​ខែ​តុលា​ត​ទៅ​សិស្សានុសិស្ស​ភាគ​ច្រើន ​នឹង​វិល​ត្រឡប់​ទៅ​សាលារៀន​វិញ ​ហើយ​មុខ​ជំនួញ​ជា​ច្រើន​កន្លែង​ដែល​ក្នុង​នោះមាន​អាជីកម្ម​ជា​ច្រើន ​រួម​មានវិស័យ​រោងចក្រ​ផលិតកម្ម សំណង់​ និង​កន្លែង​កែច្នៃ​ម្ហូប​អាហារ​អាចបើក​ឡើង​វិញ។

លោក Andrews ក៏​បាន​កត់​សម្គាល់​ពី​ការ​ធ្វើ​ពលិកម្ម​របស់​ពលរដ្ឋ​ ដោយ​បញ្ជាក់​ច្បាស់​ថា ​យុទ្ធសាស្ត្រ​របស់ពួកគេ​មាន​ប្រសិទ្ធភាព។ រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ​ក្នុង​ដើម​ខែ​សីហា ​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ក្នុង​រដ្ឋ Victoria បាន​កើន​ឡើង​ខ្ពស់រហូត​ដល់​ចំនួន​ ៧២៥​ ករណី ក្នុង​មួយ​ថ្ងៃ។​ ទោះ​ជា​ចំនួន​នេះបានចុះ​ថយ​ខ្លាំង​យ៉ាង​ណា​ក្តី​ លោក Andrews ក៏​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ចាំបាច់​ត្រូវ​តែ​បន្តមាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

​ទី​ក្រុង Melbourne ដែល​ជា​ធានី​នៃ​រដ្ឋ Victoria និង​ជា​ទី​ក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អូស្ត្រាលី ​និងតំបន់​ជន​បទ​នៃ​រដ្ឋ​ Victoria ជុំវិញ​នោះ​ ត្រូវ​បាន​គេ​ដាក់ក្នុង​ស្ថាន​ភាព​បិទ​ក្រុងដ៏​តឹងរ៉ឹង កាល​ពី​ថ្ងៃ​ទី​២ ខែសីហា​កន្លង​មក​ ដោយបាន​បិទ​សាលា​រៀន ​និង​ហាង​ជំនួញ​ផ្សេងៗ​ ដែល​មិន​ចាំបាច់​ការ​ដាក់​បម្រាម​គោចរ​ពេល​រាត្រី​ និង​ហាម​ប្រាម​ការ​ជួប​ជុំ​ជា​សាធារណៈ​ជា​ដើម។​ ការ​រឹត​បន្តឹង​នានាកំពុង​ស្ថិត​នៅ​ក្នុង​ការ​អនុវត្ត​នៅ​ឡើយ​ រហូត​មក​ដល់​ពេល​នេះ។

ជា​រួមអូស្ត្រាលី​ជា​ប្រទេស​មួយដែល​ទទួល​បានជោគជ័យបំផុត​ក្នុង​ការ​ទប់​ស្កាត់​ការ​ផ្ទុះរាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយ​ប្រទេសអូស្រ្តាលី​មាន​ចំនួន​អ្នក​ឆ្លង​សរុប​ប្រមាណ​ ២៧.០០០​ នាក់​ប៉ុណ្ណោះ​ ក្នុង​ចំនួន​ពលរដ្ឋ​សរុប​ទាំង​អស់ ​២៥ ​លាន​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG