ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ពិធី​នៅឯ Tulsa Centennial លោក Biden បង្ហាញ​វិធានការ​បង្រួម​គម្លាត​ទ្រព្យ​សម្បត្ដិ​ដោយសារ​ពូជសាសន៍


ប្រធានាធិបតី​អាមេរិក​លោក Joe Biden ធ្វើកាយវិការ​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​គម្រប់​ខួប១០០ ឆ្នាំ​នៃ​ការសម្លាប់​រង្គាល​នៅ​ទីក្រុង Tulsa នៅ​មជ្ឈមណ្ឌល​វប្បធម៌ Greenwood នៅ​ទីក្រុង Tulsa រដ្ឋ Oklahoma នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
ប្រធានាធិបតី​អាមេរិក​លោក Joe Biden ធ្វើកាយវិការ​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​គម្រប់​ខួប១០០ ឆ្នាំ​នៃ​ការសម្លាប់​រង្គាល​នៅ​ទីក្រុង Tulsa នៅ​មជ្ឈមណ្ឌល​វប្បធម៌ Greenwood នៅ​ទីក្រុង Tulsa រដ្ឋ Oklahoma នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Joe Biden បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិកាំង​ដំបូងគេ​ដែល​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ការ​បំផ្លាញ​សហគមន៍​ស្បែកខ្មៅ​ដោយ​ក្រុម​ជនជាតិ​ស្បែកស​ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់៣០០​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​១​ម៉ឺន​នាក់​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ។

នៅ​ឯ​មជ្ឈមណ្ឌល​វប្បធម៌ Greenwood លោក Biden បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ទៅ​កាន់​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពីការសម្លាប់​រង្គាល ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ថា «គ្មាន​ការ​និយាយ​អំពី​ប្រវត្តិ​នេះ វាមិន​មាន​ន័យ​ថា រឿង​នេះ​មិន​បាន​កើត​ឡើង​នោះ​ទេ។ ភាព​អយុត្តិធម៌​ខ្លះ​ សាហាវ​យង់ឃ្នង​គួរឱ្យ​រន្ធត់​ខ្លោច​ផ្សា​ណាស់​ដែល​គេ​មិន​អាច​បំភ្លេច​បាន ទោះបី​ជា​ខំប្រឹង​យ៉ាង​ណា​ក៏​ដោយ»។

កាល​ពី​១០០​ឆ្នាំ​មុន ​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា​ និង​ថ្ងៃ​ទី​១ ​ខែ​មិថុនា នៅ​សង្កាត់ Greenwood​ ដែល​ត្រូវ​បាន​គេស្គាល់​ថា Black Wall Street ត្រូវ​បាន​ប្រជាជន​ស្បែកស​ប្លន់​ និង​ដុត​បំផ្លាញ​ចោល​នៅ Tulsa ដោយ​មាន​ការ​គាំទ្រ​ពីប៉ូលិស Tulsa។ ការសម្លាប់​រង្គាល​នេះ ​បង្ក​ឡើង​ដោយ​ការ​ចោទ​ប្រកាន់​ថា បុរស​ស្បែក​ខ្មៅ​អាយុ​១៩​ ឆ្នាំ​ម្នាក់​ បាន​រំលោភ​ក្មេងស្រី​ស្បែក​ស​អាយុ​១៧ ​ឆ្នាំ​នៅ​ក្នុង​ជណ្តើរ​យន្ត។

អស់​រយៈពេល​ជាច្រើន​ទសវត្ស​រ៍បន្ទាប់ពី​ការ​សម្លាប់​រង្គាល ការវាយ​ប្រហារ​ដ៏​ឃោរឃៅ​នេះ ​ត្រូវ​បាន​បិទបាំង​ ហើយ​មិន​ត្រូវ​បាន​គេ​ដឹង​ឮ​ទូទាំង​ប្រទេស​ទេ។ ក៏ប៉ុន្តែនៅ​ពេល​មាន​ការ​សន្ទនា​ថ្នាក់​ជាតិ​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ប្រកាន់​ពូជសាសន៍​ និង​អំពើ​ហិង្សា​របស់​ប៉ូលិស​ហេតុ​ការណ៍​នេះ ​មានការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​វប្បធម៌​ប្រជាប្រិយ។

លោក​ប្រធានាធិបតី Biden បាន​ជួប​ជាមួយ​សមាជិក​បី​នាក់ ​ដែល​បាន​រួច​ជីវិតពី​ការ​សម្លាប់​រង្គាល ​គឺ​លោក​យាយ Viola លោក​តា Hughes Van Ellis និង​លោក​យាយ Lessie Benningfield Randle ដែល​ឥឡូវនេះ​ មាន​អាយុ​ជាង​១០០​ឆ្នាំ​ហើយ។

បន្ទាប់ពី​ពិធីស្មឹងស្មាធ​លោក Biden និយាយ​ថា៖ «បងប្អូន​ជនជាតិ​អាមេរិក​របស់​ខ្ញុំ​ នេះ​ មិន​មែន​ជា​កុប្បកម្ម​ទេ។ នេះ គឺ​ជាការ​សម្លាប់​រង្គាល​មួយ»៕

XS
SM
MD
LG