ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មនុស្ស​យ៉ាង​ហោច​ណាស់​១៩​បាន​ស្លាប់​ក្នុង​ការ​បាក់​ទំនប់​ដ៏​ប្រល័យ​នៅ​ប្រទេស​ឡាវ


ភូមិ​ជា​ច្រើន​​បាន​លិច​លង់​ដោយ​សារ​ការ​បាក់​ទំនប់​នៅ​ខេត្ត Attapeu ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី​២៤ កក្កដា ២០១៨។
ភូមិ​ជា​ច្រើន​​បាន​លិច​លង់​ដោយ​សារ​ការ​បាក់​ទំនប់​នៅ​ខេត្ត Attapeu ភាគ​អាគ្នេយ៍​ប្រទេស​ឡាវ កាល​ពី​ថ្ងៃទី​២៤ កក្កដា ២០១៨។

គេ​បាន​បញ្ជាក់​ថា​ មាន​មនុស្ស​យ៉ាង​តិច​ណាស់​១៩​នាក់​បាន​ស្លាប់​នៅ​ក្នុងការ​ធ្លាយ​ទំនប់​ទឹក​មួយ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ​កាល​ពីថ្ងៃ​ចន្ទ​ ដែល​បាន​បណ្តាល​ឱ្យ​អ្នក​ស្រុក​រាប់​ពាន់​នាក់​គ្មាន​លំនៅ​ដ្ឋាន​ ហើយ​មាន​មនុស្ស​រាប់​រយ​នាក់​ទៀត​បាន​បាត់​ខ្លួន។​

ទំនប់​ទឹក Xepian-Xe Nam​ Noy ​បាន​ធ្លាយ​នៅ​ក្នុង​ខេត្ត ​Attapeu ​នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​បណ្តាល​ឱ្យ​ទឹក​៥​ពាន់​លាន​ម៉ែត្រ​គូប​ ហូរ​ត្របាញ់​ទៅ​កាន់​ទូទាំង​តំបន់​នោះ ​នាំ​ឱ្យ​រសាត់​ផ្ទះ​និង​មាន​ប្រជា​រាស្ត្រ​ច្រើន​នាក់​គ្មាន​ទី​លំនៅ។​

ទីភ្នាក់ងារ​ព័ត៌មាន ​KPL ​របស់​រដ្ឋ​បាន​ផ្សាយ​ថា​ មាន​មនុស្ស​៦៦០០​នាក់​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​នៅ​តាម​បណ្តោយ​ខ្សែ​ទឹក​ខាង​ក្រោម​ពី​ទំនប់​ទឹក​នេះ ​ដែល​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៥៥០​គ.ម.​ខាង​ត្បូង​រដ្ឋធានី​វៀងចន្ទន៍។

លោក​ប្រធានាធិបតី ​Moon jae-in ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​គ្រា​មាន​អាសន្ន​មួយ​ទៅ​កាន់​ប្រទេស​លាវ​ដើម្បី​ជួយ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ។​

ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ពីរ​គឺ​ក្រុមហ៊ុន ​SK Engineering and Construction និង​ក្រុមហ៊ុន ​korea Western Power ជា​ផ្នែក​នៃ​សមាគម​កសាង​មួយ​ដែល​ធ្វើ​គម្រោង​ការ​ស្ថាបនា​ទំនប់​ទឹក​វារី​អគ្គិសនី​នេះ​ដែល​មាន​កម្លាំង​៤១០​មេហ្គាវ៉ាត់​ ជាមួយ​នឹង​ក្រុមហ៊ុន​ Ratchaburi Electricity Holding Company និង​សហគ្រាស​ឡាវ​ Lao Holding State Enterprise។

ទំនប់​ទឹក​ Xepian-Xe Nam Noy ​ត្រូវ​គេ​គ្រោង​ថា​នឹង​ត្រូវកសាង​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ​ក្រោយ​ដោយ​ចំណាយ​អស់​ប្រាក់ប្រមាណ​១​ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG