ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ផ្នែក​សិទ្ធិមនុស្ស​និង​ការ​បោះឆ្នោត​ដោយ​សេរី​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​


ជំនួយ​ការ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ ​គឺ​លោក Tom Malinowski ទទួលបន្ទុកផ្នែក​លិទ្ធិ​ប្រជាធិប​តេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​ពលកម្ម​ ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ស្រី​លង្កា​ ​និង​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី១២​ ​ដល់​ថ្ងៃទី២០​ ខែ​កក្កដា​ខាងមុខ​។
ជំនួយ​ការ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ ​គឺ​លោក Tom Malinowski ទទួលបន្ទុកផ្នែក​លិទ្ធិ​ប្រជាធិប​តេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​ពលកម្ម​ ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ស្រី​លង្កា​ ​និង​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី១២​ ​ដល់​ថ្ងៃទី២០​ ខែ​កក្កដា​ខាងមុខ​។

ជំនួយ​ការ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ ​គឺ​លោក Tom Malinowski​ ​នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេសកម្ពុជា​នាសប្តាហ៍​ខាង​មុខ​ ដើម្បីពិនិត្យ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌និង​ពង្រឹង​ចំណង​ទាក់​ទង​រវាង​ប្រទេស​ទាំង​ពីរ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ឲ្យ​ដឹង​ថាលោក​ Tom Malinowski​ ​ជំនួយ​ការ​រដ្ឋមន្រ្តី​ការ​បរទេស​ ​ទទួលបន្ទុកផ្នែក​លិទ្ធិ​ប្រជាធិប​តេយ្យ​ ​សិទ្ធិ​មនុស្ស​ ​និង​ពលកម្ម​ ​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​ស្រី​លង្កា​ ​និង​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី១២​ ​ដល់​ថ្ងៃទី២០​ ខែ​កក្កដា​ខាងមុខ​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏កម្រ​ក្នុង​ប្រទេស​កម្ពុជា ​លោក​នឹង​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ ​និង​តំណាង​សង្គមស៊ីវិល​សំខាន់​ៗ​ក្នុង​ប្រទេស​កម្ពុជា​។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ ​ក្នុង​ដំណើរ​ទៅ​កាន់​ «ប្រទេសកម្ពុជា​ លោក​ជំនួយ​ការ​រដ្ឋ​មន្រ្តី​ការ​បរទេស​ ​Malinowski​ ​គ្រោង​នឹង​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា។​ លោក​នឹង​ជួប​ជាមួយនឹង​មន្រ្តី​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ផងដែរ»​។​

គម្រោង​ទស្សនកិច្ច​ ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​សហរដ្ឋ​អាមេរិក​រូប​នេះ​គឺ​មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​ប្រហារ​យ៉ាង​លើ​រូប​អ្នក​វិភាគ​និង​ ស្រាវជ្រាវ​សង្គម​កែម ឡី​ ដែលធ្វើឲ្យមានការ​ភ្ញាក់ផ្អើល​និង​រន្ធត់​នៅទីក្រុង​ភ្នំពេញ។

យ៉ាងណាក៏ដោយ​ ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​អាមេរិក​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី​ការ​ពង្រឹង​សិទ្ធិ​មនុស្ស​និង​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ ​លោក Malinowski ​នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សង្គមស៊ីវិល​ ​និង​សិទ្ធិ​ការងារ​ជា​ដើម៕​

XS
SM
MD
LG