សេចក្តីសម្រេចរបស់អន្តរសភាអាស៊ានផ្តល់ក្តីសង្ឃឹមដល់ស្រ្តី
ប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់ដែលជួយការពារស្ត្រីមិនឱ្យរងគ្រោះដោយអំពើហិង្សានិងផ្តល់ឱកាសឱ្យពួកគេបានចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ប៉ុន្តែអ្នកជំនាញមើលឃើញថា ការអនុវត្តនៅមិនទាន់មានប្រសិទ្ធភាពល្អនៅឡើយ។ អ្នកជំនាញមើលឃើញថា សេចក្តីសម្រេចចំនួនបីដែលសម័យប្រជុំលើកទី៣៦របស់អន្តរសភាអាស៊ានបានអនុម័តនឹងជួយឱ្យមានការយកចិត្តទុកដាក់លើស្រ្តីបន្ថែមទៀត។ លោកម៉ែន គឹមសេងនៃវីអូអេ បានជួបសម្ភាសលោកស្រីមូរសុខហួរ អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ៕