ពេលអ្នកមើលសុន្ទរកថារបស់លោកចុះថយ លោកអូបាម៉ាផ្សព្វផ្យាយតាម Youtube
របាយការណ៍ស្ទង់មតិអំពីលោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ាបង្ហាញថា សុន្ទរកថារបស់លោកអំពីស្ថានភាពប្រទេជាតិ State of the Union នៅសប្តាហ៍នេះមានចំនួនអ្នកមើលតិចបំផុតសម្រាប់សុន្ទរកថាប្រចាំឆ្នាំក្នុងពេល១៥ឆ្នាំមកនេះ។ មន្ត្រីសេតវិមានរំពឹងដូច្នេះ ហើយលោកប្រធានាធិបតីបានសម្រេចចិត្តប្រើវិធីខុសពីសព្វដងដើម្បីផ្សព្វផ្សាយសាររបស់លោក។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានអញ្ជើញមនុស្សល្បីបីនាក់ ដែលគេស្គាល់ថា សិល្បៈករតាម Youtube ទៅសេតវិមានដើម្បីឆ្លើយសំណួរមួយចំនួនអំពីប្រធានបទ មានដូចជាថ្លៃរៀននៅមហាវិទ្យាល័យ បញ្ហាកូរ៉េខាងជើង និងនយោបាយរបស់លោកចំពោះប្រទេសគុយបា។ លោក Luis Ramirez អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានរាយការណ៍។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល។