ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​នយោបាយ​ប៉ះពាល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល


យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ ដែល​ចេញ​ផ្សាយ​ឆ្នាំ​២០១៣ ​បាន​ឲ្យ​ដឹងថា ​ក្នុង​មួយ​ឆ្នាំៗ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង ​អន្តរជាតិ និង​ក្នុងស្រុក​ត្រូវការ​ទឹកប្រាក់​ជំនួយ​យ៉ាងតិច​ចន្លោះ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរការ។​
យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ ដែល​ចេញ​ផ្សាយ​ឆ្នាំ​២០១៣ ​បាន​ឲ្យ​ដឹងថា ​ក្នុង​មួយ​ឆ្នាំៗ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង ​អន្តរជាតិ និង​ក្នុងស្រុក​ត្រូវការ​ទឹកប្រាក់​ជំនួយ​យ៉ាងតិច​ចន្លោះ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរការ។​
ប្រសិន​បើ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​អូសបន្លាយ ​នោះ​ផលវិបាក​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​ក្រៅរដ្ឋាភិបាល។​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិលមួយរូប​នៅ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​ដូច្នេះ​ នៅ​ពេល​ដែល​ជម្លោះ​នបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ដោះស្រាយ​ចេញ​នៅ​ឡើយ​ ក្រោយពី​ការ​បោះឆ្នោត​ ជាង​ប្រាំ​មួយ​ខែ​មក​នេះ។​

លោក​សឿង សារឿន​ជា​នាយក​ប្រតិប​ត្តិនៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ហៅ​កាត់​ថា​ CCC​ ដែល​មាន​បណ្តុំ​នៃ​អង្គការ​ចំនួន​១៦។​ លោក​មាន​ប្រសាសន៍​ក្រៅ​ពី​សិក្ខាសាលា​ការងារ​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ ៨៥​ភាគរយ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​ជាតិ​ និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​មូលនិធិ​ពី​បរទេស។​

លោក​សឿង សារឿន​អះអាង​ថា ​ប្រទេស​ម្ចាស់​ជំនួយ​មួយ​ចំនួន​កំពុង​រង់ចាំ​មើល​ដំណើរការ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ មុន​នឹង​បន្ថែម​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ។​

«កញ្ចប់​ថវិកា​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏​មាន​បញ្ហា ​ដោយសារ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​គាត់​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​យើង»។​

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ ដែល​ចេញ​ផ្សាយ​ឆ្នាំ​២០១៣ ​បាន​ឲ្យ​ដឹងថា ​ក្នុង​មួយ​ឆ្នាំៗ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង ​អន្តរជាតិ និង​ក្នុងស្រុក​ត្រូវការ​ទឹកប្រាក់​ជំនួយ​យ៉ាងតិច​ចន្លោះ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរការ។​

៣០%​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​មាន​ខ្ទង់​ចំណាយប្រចាំ​ឆ្នាំ​លើស​ពី​១លាន​ដុល្លារ​អាមេរិក។ ​ខណៈ​អង្គការ​ក្នុង​ស្រុក​មាន​ចំនួន​ត្រឹមតែ​៤​ភាគ​រយ​តែ​ប៉ុណ្ណោះ ​ដែល​មាន​ខ្ទង់​ចំណាយ​ខ្ពស់​បែបនេះ។​

លោក​នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការដើម្បី​កម្ពុជា​ (CCC)​ បាន​លើក​ករណី​ដែល​សហ​រដ្ឋ​អាមេរិក​សម្រេច​បង្កក​ជំនួយ ​(មនុស្សធម៌)​ដល់​កម្ពុជា​ថា​ជា​ ឧ​ទា​រហ៍​មួយ​ដែល​ប៉ះពាល់​ទៅ​ដល់​ដំណើរការ​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

លោក​សឿង សារឿន​បន្ត​ថា​ ទោះបីជា​កាត់​កាត់​ជំនួយ​បែប​នេះ​មិន​មិនទាន់​ធ្វើ​ឡើង​ចំៗ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ណា​ក្តី​ ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ទទួល​កញ្ចប់​ថវិកា​ជំនួយ​ពី​បរទេស​ឆ្លង​កាត់​តាម​រយៈ​រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ជួប​បញ្ហា​ជា​បណ្តើរៗ​ហើយ។​

ហើយ​ក្រៅ​ពីនេះ ​លោក​បន្ត​ថា ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ​ក៏​បាន​នឹង​កំពុង​ជួប​បញ្ហា​ ដោយសារ​ស្ថាប័ន​ធនាគារ​អន្តរជាតិ​មួយ​ចំនួន​ដែល​ជា​ដៃ​គូ​ផ្តល់​ជំនួយ​ បាន​បង្កក​ប្រាក់​ជំនួយ​ជា​បណ្តោះ​អា​សន្ន​ផង​ដែរ។​

«មាន​ធនាគារ​មួយ​ចំនួន​ ដែល​ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ​ បាន​ធ្វើការ​បង្កក​ប្រាក់​ជា​បណ្តោះអាសន្ន​ មិនទាន់​ផ្ញើរ​ទៅ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ»។​

ទោះបីជា​យ៉ាងណាក្តី ​លោក​ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ គិត​ថា​ លោក​នឹង​មិន​ជឿ​ទេ​ ថា​ម្ចាស់​ជំ​នួន​បរទេស​នឹង​កាត់​ប្រា​ក់មូលនិធិ​សម្រាប់​ទ្រទ្រង់​ប្រតិបត្តិការ​របស់​អង្គការក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​ទេ។​

«ខ្ញុំ​មិន​ជឿថា​គេ​នឹង​កាត់​ជំនួយ​ទៅលើ​អង្គការ​ក្រៅរដ្ឋាភិបាល​នោះទេ។ ម្ចាស់​ជំនួយ​គេ​ដឹង​ ហើយ​ខ្ញុំ​គិតថា​គេ​មិន​កាត់​ដើម្បី​ធ្វើការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នោះ​ទេ»។​

ទោះបីជា​យ៉ាងណាក្តី​ លោក​សឿង សារឿន​លើក​ផង​ដែរ​ថា ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាន់តែ​ច្រើន​ឡើង​បាន​ជួប​ប្រទេះ​ការ​ស្វែងរក​ថវិកា​ដើម្បី​ទ្រទ្រង់​ប្រតិបត្តិ​ការរបស់​ខ្លួន។​

លោក​ផៃ​ ស៊ី​ផាន ​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ចាត់​ទុក​ចាក់​ការ​ជាប់គាំង​នយោបាយ​ និង​ប្រាក់​ជំនួយពី​បរទេស​ជា​រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា។​

«បើ​គេ​យល់​ឃើញ​ថា ​ជំនួយ​ហ្នឹង​សម្រាប់​ដាក់​សម្ពាធ​លើ​ខ្មែរ​ អាហ្នឹង​ជា​រឿង​ និង​ជា​ការ​សម្រេច​ចិត្ត​របស់​គេ​ផ្ទាល់ ​ មិនមែន​ជា​រឿង​របស់​រដ្ឋាភិបាល​ គណបក្ស​ប្រជាជន​ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ»។​

ទោះជា​យ៉ាងណា​ លោក​យឹម ​សុវណ្ណ ​តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ​វិបត្តិ​នយោបាយ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​វិនិយោគ​ ប្រាក់កម្ចី​ រួមទាំង​ប៉ះពាល់​ដល់​ប្រាក់​ជំនួយ​នានា​ផង​ដែរ៕
XS
SM
MD
LG