អ្នកវិភាគថា ក្រុមហ៊ុន Apple កំពុងដកខ្លួនចេញពីចិន ដោយវិនិយោគ ៥០០ពាន់លានដុល្លារនៅអាមេរិកវិញ
ក្រុមហ៊ុន Apple បានប្រកាសថ្មីៗនេះថា ខ្លួននឹងចំណាយទុន៥០០លានដុល្លារក្នុងសហរដ្ឋអាមេរិកក្នុងពេល៤ឆ្នាំបន្ទាប់ហើយបង្កើតការងារចំនួន២ម៉ឺន តាមគោលនយោបាយវិនិយោគនិងគាំទ្រការងារនៅអាមេរិករបស់ខ្លួន។ ការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដំឡើងពន្ធគយទ្វេដងលើប្រទេសចិន ជាទីដែលផលិតផលក្រុមហ៊ុន Apple ភាគច្រើនត្រូវបានផលិតនៅទីនោះ។ អ្នកស្រី Michelle Quinn រាយការណ៍រឿងនេះពីទីក្រុង Oakland រដ្ឋ California។ លោក សាយ មុន្នី ប្រែសម្រួលជូនដូចតទៅ។