អភិបាលរដ្ឋ Arizona ថា រោងចក្រផលិតអង្គធាតុពាក់កណ្ដាលចម្លងរបស់តៃវ៉ាន់ដំណើរការឡើងវិញតាមការគ្រោងទុក
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនអេឡិចត្រូនិក TSMC ដ៏ធំរបស់តៃវ៉ាន់បានប្រកាសពន្យារពេលការបើកដំណើរការរោងចក្រផលិតអង្គធាតុពាក់កណ្ដាលចម្លង (semiconductor) នៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ដោយសារកង្វះបុគ្គលិកឯកទេស។ ប៉ុន្តែ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះ អភិបាលរដ្ឋ Arizona អ្នកស្រី Katie Hobbs បានប្រាប់ក្រុមមន្ត្រីថា គម្រោងនេះត្រឡប់មកវិញតាមការគ្រោងទុកហើយ មិនគួរមានការពន្យារពេលទៀតទេ។ លោក Levi Stallings រាយការណ៍អំពីរឿងនេះពីទីក្រុង Phoenix រដ្ឋ Arizona។ អ្នកស្រី ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៨ វិច្ឆិកា ២០២៤
ការទិញយករោងចក្រ US Steel ដោយបរទេស លែងសូវចម្រូងចម្រាសក្រោយការបោះឆ្នោត
-
២៧ វិច្ឆិកា ២០២៤
លោក Biden អបអរបទឈប់បាញ់រវាងអ៊ីស្រាអែល និង Hezbollah