បុព្វបុរសខ្មែរទុកធាតុក្នុងឪទិន
ប្រហែល៦០០ឆ្នាំមុន មនុស្សរស់នៅតំបន់ភ្នំក្រវាញដាច់ស្រយាលភាគនីរតីប្រទេសកម្ពុជាដាក់ឆ្អឹងអ្នកស្លាប់ក្នុងឪទិននៅជម្រាលភ្នំក្នុងព្រៃជ្រៅ។ ដប់ឆ្នាំក្រោយការរកឃើញកន្លែងតម្កល់ឆ្អឹងក្នុងឪទិននេះ អ្នកស្រាវជ្រាវនៅតែទ័លគំនិតថា ហេតុអ្វីបានជាបុព្វបុរសខ្មែរប្រើឪទិនដាក់ធាតុមនុស្ស។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ពីខេត្តកោះកុង៕