ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

២៥ឆ្នាំ​បន្ទាប់មក​បុរី​ញូវយ៉ក​រំឭក​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភព​លោក​កាល​ពី​ឆ្នាំ១៩៩៣


ផ្កាកុឡាប​ដែល​គេ​ត្រូវ​បាន​ដាក់​ដើម្បី​រំឭក​ដល់​ជនរងគ្រោះ 9/11 ក្នុង​ការ​បំផ្ទុះ​រំលំ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៨។
ផ្កាកុឡាប​ដែល​គេ​ត្រូវ​បាន​ដាក់​ដើម្បី​រំឭក​ដល់​ជនរងគ្រោះ 9/11 ក្នុង​ការ​បំផ្ទុះ​រំលំ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​បុរី​ញូវយ៉ក​កាលពី​ថ្ងៃទី​២៦ កុម្ភៈ ២០១៨។

កាលពី​ឆ្នាំ១៩៩៣​ ពួក​ភេរវជន​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​ជាង៥០០គីឡូក្រាម​នៅ​ក្រោម​មជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភព​លោកនៅ​ក្នុង​បុរី​ ញូវយ៉ក បណ្តាល​ឱ្យ​មនុស្ស​៦នាក់​ស្លាប់​និង​បាន​ធ្វើឱ្យ​មនុស្សជាង១ពាន់នាក់​ទៀត​ត្រូវ​របួស។

កាលពី​ឆ្នាំ១៩៩៣​ ពួក​ភេរវជន​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​ជាង៥០០គីឡូក្រាម​នៅ​ក្រោម​មជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភព​លោកនៅ​ក្នុង​បុរី​ ញូវយ៉ក បណ្តាល​ឱ្យ​មនុស្ស​៦នាក់​ស្លាប់​និង​បាន​ធ្វើឱ្យ​មនុស្សជាង១ពាន់នាក់​ទៀត​ត្រូវ​របួស។ នៅ​ក្នុង​ការ​រំលឹក​ខួប​ឆ្នាំ​ទី​២៥​នៃ​ការ​វាយ​ប្រហារនេះ​ ក្រុម​គ្រួសារ​បានសម្តែង​គារវកិច្ច​ដ៏​ឱឡារិកដល់​ពួក​ជន​ជា​ទី​ស្រឡាញ់​របស់​ពួក​គេដែល​បាន​បាត់បង់​ជីវិត​នៅថ្ងៃ​នោះក្នុងខែ​កុម្ភៈ​ដែល​ជា​ថ្ងៃ​មួយ​បាន​កែ​ប្រែ​ជីវិត​ពួក​គេ​និង​ពិភព​នៅ​ជុំវិញ​ពួក​គេជា​រៀង​រហូត។

ដើម្បី​រំឭក​ដល់ជន​រង​គ្រោះ៦នាក់​នៃ​ការ​វាយ​ប្រហារ​លើកទី​១​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភព​លោកកាលពី​ឆ្នាំ១៩៩៣គឺ​៨​ឆ្នាំមុន​ពេល​ពួកភេរវជន​បាន​វាយ​ប្រហារ​មួយ​លើកទៀត​កាលពី​ថ្ងៃ​ទី​១១ខែ​កញ្ញាឆ្នាំ២០០១។ ​ជន​បួន​នាក់ក្នុង​បណ្តា​ពួក​ជន​ដែល​បាន​ស្លាប់ជា​បុគ្គលិក​នៃ​អាជ្ញាធរ​ដឹកជញ្ជូន​ហើយ​ម្នាក់ជា​ស្ត្រី​មានផ្ទៃពោះ​ផងដែរ។ លោក Kevin O'Toole ប្រធាន​អាជ្ញាធរ​ដឹកជញ្ជូន​នៃ​បុរី​ ញូវយ៉ក និយាយ​ថា៖​

«យើង​មិន​បានប្រុងប្រៀប​សម្រាប់អ្វី​ដែល​បាន​កើត​មានឡើង​នៅ​ថ្ងៃ​នោះទេ។​ប្រទេស​អាមេរិក​មិនបាន​ប្រុងប្រៀប​សម្រាប់អ្វី​ដែល​បានកើត​មាន​ឡើងដល់ពួក​គេ​នៅ​ថ្ងៃ​នោះទេ។ ហើយ​ចំពោះ​ការណ៍នេះ​ខ្ញុំនិយាយថា​ ខ្ញុំសូម​អភ័យទោស ហើយ​យើង​សូម​អភ័យទោស»។

លោក Andrew Colabella ដែល​មាន​បងប្អូនជីដូន​ម្នាក់ស្លាប់​ក្នុងការ​វាយ​ប្រហារនេះ​និយាយ​ថា៖​ «ការ​បំផ្ទុះ​គ្រាប់បែក​នេះ​កាល​ពី​ឆ្នាំ១៩៩៣​ប្រៀប​ដូចការ​ផ្ទុះធុង​រសេវ។ ​វា​ជា​ការ​ចាប់ផ្តើម​ហេតុការណ៍​ដែល​បង្ហាញ​ថា​ប្រទេសអាមេរិក​អាចរង​គ្រោះ​បាន​ដោយងាយ»។

កាល​ពី២៥ឆ្នាំ​មុន​នេះ​ ពួក​ភេរវជន​បានសង្ឃឹម​ថា​អាច​រំលំ​អាគារ​ភ្លោះទាំង​ពីរនេះ​បានក្រោយ​ពី​បំផ្ទុះ​គ្រឿងផ្ទុះ​ដាក់ក្នុង​ឡាន​ជួលមួយ​គ្រឿងនៅ​ក្នុង​កន្លែង​ចត​ឡានមួយ​នៅ​ខាង​ក្រោម​មជ្ឈមណ្ឌល​ពាណិជ្ជកម្មពិភព​លោក។​ ​ការណ៍​រំពឹង​ទុក​នេះ​មិន​បានកើត​មានទេ។ ​ក៏ប៉ុន្តែ​សម្រាប់គ្រួសារ​ពួក​ជន​រង​គ្រោះ​ ហេតុការណ៍​នេះ​ជាការ​រំលឹក​មួយ​អំពីភាពងាយ​រងគ្រោះ​របស់​ពួក​គេ។ លោក Colabella ថ្លែង​ថា «វាជា​ការ​គួរ​ឱ្យ​ឆ្ងល់​ដែល​ជារៀង​រាល់ថ្ងៃ​យើង​ជួប​មនុស្ស​ច្រើននាក់​ហើយ​លោក​អ្នកប្រហែល​មិនបានឃើញ​ពួក​គេទៀតទេ។ ​ហើយ​ទាំង​នេះ​ជា​មនុស្ស​ដែល​យើង​បាន​ជួបប្រទះ​កាលពី​ថ្ងៃទី២៦​ ខែ​កុម្ភៈ ឆ្នាំ១៩៩៣ដែល​ជា​មនុស្ស​ចម្លែក​ទាំង​ស្រុងហើយពួក​គេ​មិន​បាន​ត្រឡប់​មក​វិញទេ។ ហើយ​យើង​បាននៅ​ទីនេះ។ យើង​ជា​មនុស្សនៅ​សេសសល់»។

ការរំលឹក​នេះ​ក៏​ជា​ការ​ប្រារព្ធ​មួយ​អំពី​ជីវិត​ដែរគឺ​ជា​ថ្ងៃ​មួយ​ទៀត​ដើម្បី​និយាយ​ប្រាប់​បន្តគ្នា​អំពី​រឿង​រ៉ាវ​និង​កេរ្តិ៍ដំណែល​នៃ​បុគ្គល៦​នាក់ជាមួយ​និង​ពួក​អ្នក​ឆ្លើយតប​ដំបូងៗ ​ដែល​បាន​ប្រថុយ​ប្រថាន​ជីវិត​ពួក​គេនៅ​ថ្ងៃ​នោះ។ ប្តី​អ្នកស្រី

Lisa knapp បាន​បាត់បង់​ឳពុកលោក​នៅ​ក្នុង​ការបំផ្ទុះគ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៣​នោះ។​ អ្នកស្រី​និយាយ​ថាជា​ការ​មាន​សារៈ​សំខាន់​ដែល​លោក​និយាយ​ប្រាប់​កូន​លោក​អំពីជី​តា​របស់ពួក​គេ។ អ្នកស្រី​ Lisa Knapp និយាយ​ថា៖ «និយាយ​ប្រាប់ពួក​កូនៗថា​តើ​ជីតា​ពួក​គេបាន​ត្រូវ​ស្រឡាញ់​ខ្លាំង​បែបណា​និង​អំពី​រឿង​កំប្លែង​ហើយ​យើង​ខិតខំ​ព្យាយាមធ្វើឱ្យ​គាត់​មានភាព​នៅ​រស់រវើក​សម្រាប់​ពួក​កូនៗ​ទាំងនេះ។ ​វាមិន​មែន​ជា​ការ​ងាយ​ស្រួលទេ ក៏ប៉ុន្តែ​នេះ​ជា​អ្វីដែល​យើង​ត្រូវ​តែ​ធ្វើ»៕

XS
SM
MD
LG