អ្នកវិភាគចង់ឲ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពនិង សហការជាមួយសំឡេងក្រៅរដ្ឋាភិបាល
អ្នកវិភាគសង្គម និងនយោបាយ លោក សេង សារី យល់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គួរធ្វើការឲ្យមានតម្លាភាពនិងសហការជាមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលទើបបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងសង្គមកម្ពុជាលើផ្នែកប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ លោក សេង សារី បានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ការប្រើប្រាស់យន្តការនយោបាយដែលមានស្រាប់មិនអាចដោះស្រាយស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលសេរីភាពនៃការបញ្ចេញមតិ និងសំឡេងប្រឆាំងផ្នែកនយោបាយមិនត្រូវបានអត់ឱននោះទេ។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោក សេង សារី ដូចតទៅ៖