ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវា​រំឭក​កេរ​ដំណែល​របស់​លោក Martin Luther King Jr.


មនុស្ស​ម្នា​មក​ពី​សាកល​វិទ្យា​ល័យ​ Florida អន្តរជាតិ​ លើក​ដៃ​ទៅ​កាន់​មហាជន​ផ្សេង​ទៀត​ក្នុង​ពេល​ដង្ហែ​ក្បួន​រំឭក​ដល់​លោក​ Martin Luther King Jr. នៅទីក្រុង​​ Liberty រដ្ឋ​ Miami កាល​ពីថ្ងៃទី​១៦ ខែ​មករា។
មនុស្ស​ម្នា​មក​ពី​សាកល​វិទ្យា​ល័យ​ Florida អន្តរជាតិ​ លើក​ដៃ​ទៅ​កាន់​មហាជន​ផ្សេង​ទៀត​ក្នុង​ពេល​ដង្ហែ​ក្បួន​រំឭក​ដល់​លោក​ Martin Luther King Jr. នៅទីក្រុង​​ Liberty រដ្ឋ​ Miami កាល​ពីថ្ងៃទី​១៦ ខែ​មករា។

ដូច​រៀង​រាល់​ឆ្នាំ​ដែរ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ទី៣​ ក្នុង​ខែ​មករា ពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ពិធី​រំឭក​ពី​កេរដំណែល​របស់​លោក Martin Luther King Jr. មេ​ដឹក​នាំ​និមិត្ត​រូប​នៃ​ចលនា​សិទ្ធិ​ស៊ីវិល​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​ឆ្នាំ​១៩៦៨។

នៅ​ទូទាំង​ប្រទេស មាន​ការ​ធ្វើ​ក្បួន​ដង្ហែរ ព្រឹត្តិការណ៍​នានា​ និង​គម្រោង​ផ្តល់​សេវា​នានា​នៅ​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គោរព​ដល់​អាចារ្យ​សាសនា​គ្រិស្ត​និកាយ Baptist ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព​កាលពី​ឆ្នាំ​១៩៦៤ ដោយ​សារ​តែ​ការ​គាំទ្រ​សកម្មភាព​ដែល​មិន​ប្រើ​ប្រាស់​អំពើ​ហិង្សា។

លោកស្រី ​Coretta Scott King ភរិយា​របស់​លោក Martin Luther King Jr. ធ្លាប់​សរសេរ​ថា ថ្ងៃ​ឈប់​សម្រាក​នេះ​រំឭក​ពី​ជីវិត​និង​កេរដំណែល​របស់​បុរស​ម្នាក់​ដែល​នាំ​មក​នូវ​ក្តី​សង្ឃឹម​និង​ការ​ផ្សះផ្សារ​ជាតិ​ដល់​សហរដ្ឋ​អាមេរិក។ លោកស្រី បាន​កត់​សម្គាល់​ពី​តម្លៃ​ដែល​លោក​បាន​បង្រៀន​ តាម​រយៈ​ភាព​ក្លាហាន ការពិត​ ភាព​យុត្តិធម៌ មេត្តាធម៌ សេចក្តី​ថ្លៃ​ថ្នូរ​និង​ការ​គោរព។

មនុស្ស​រាប់​សិប​ម៉ឺន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ក្បួន​ដង្ហែរ​នៅ​ថ្ងៃ​ចន្ទ​ នៅ​ក្នុ​ងទីក្រុង​ចំនួន​រាប់​រយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ធ្វើ​ត្រាប់​តាម​ក្បួន​ដង្ហែរ​ស្វែង​រក​យុត្តិធម៌​របស់​លោក ​King ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ ១៩៥០ និង​ ១៩៦០៕

XS
SM
MD
LG