សារៈមន្ទីរទីមួយរបស់អាមេរិកដែលបានដាក់តាំងវត្ថុសិល្បៈទាំងស្រុងរបស់ខ្លួនតាមបណ្តាញអ៊ីនធឺណិត
ថ្មីៗនេះ សារៈមន្ទីរដ៏សំខាន់មួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានដាក់តាំងវត្ថុសិល្បៈទាំងស្រុងរបស់ខ្លួនតាមបណ្តាញអ៊ីនធឺណិត ដែលអនុញ្ញាតឲ្យទស្សនិកជនអាចបើកមើលបាននូវវត្ថុសិល្បៈអាស៊ីនិងអាមេរិកាំងដ៏សំខាន់បំផុតក្នុងពិភពលោក។ វត្ថុសិល្បៈទាំងនេះភាគច្រើន សាធារណជនមិនដែលបានឃើញពីមុនមកទេ ដែលមានទាំងអស់ចំនួន ៤ ម៉ឺនវត្ថុ ហើយឥឡូវនេះគេអាចទាញយករូបថតវត្ថុទាំងនេះជាច្រើនបានពីអ៊ីធឺណិត ដោយឥតគិតថ្លៃ។ អ្នកស្រី Julie Taboh នៃវីអូអេ រាយការណ៍អំពីវត្ថុសិល្បៈខ្លះ ដែលមានដាក់តាំងឲ្យឃើញរូបភាពយ៉ាងច្បាស់តាមអ៊ីនធឺណិតនៅក្នុងសារៈមន្ទីរនេះ ហើយលោក កែរ យ៉ាន ជូនសេចក្តីប្រែសម្រួល៕