ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាត់​ការ​សុវត្ថិភាព​សម្រាប់​រោងចក្រ​វីងស្តារ​នៅ​យឺតយ៉ាវ


កាលពី​ថ្ងៃទី១៧​ខែឧសភា ​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​ដែល​ស្ថិតក្នុង​ស្រុក​គងពិសី ​នេះ​បាន​ធ្លាក់​និង​បាន​សង្កត់ ​កម្មករ​ពីរ​នាក់​ស្លាប់​ភ្លាមៗ​និង​របួស​ជាង​ដប់​នាក់​ផ្សេងទៀត។
កាលពី​ថ្ងៃទី១៧​ខែឧសភា ​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​ដែល​ស្ថិតក្នុង​ស្រុក​គងពិសី ​នេះ​បាន​ធ្លាក់​និង​បាន​សង្កត់ ​កម្មករ​ពីរ​នាក់​ស្លាប់​ភ្លាមៗ​និង​របួស​ជាង​ដប់​នាក់​ផ្សេងទៀត។
ប្រធាន​សហភាព​ការងារ​កម្ពុជា​និង​កម្មករ​រោងចក្រ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​វិធានការ​ដើម្បី​ធានា​ឱ្យបា​នូវ​សុវត្ថិភាព​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ Wing Star Shoes ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មានដំណើរ​ការយឺតយ៉ាវ​នៅឡើយ។ ស្របពេល​ជាមួយគ្នា​នោះ​ក្រុមគ្រួសារ​និង​ជនរងគ្រោះ​បាន​សុខចិត្ត​ទទួល​សំណង​ពី​ក្រុមហ៊ុន​ដោយ​អះអាង​ពី​ការគំរាម​គាប​សង្កត់​លើ​ពួកគេ។

កាលពី​ថ្ងៃទី១៧​ខែឧសភា ​ពិដាន​ឡៅតឿ​នៃ​រោងចក្រ​ដែល​ស្ថិតក្នុង​ស្រុក​គងពិសី ​នេះ​បាន​ធ្លាក់​និង​បាន​សង្កត់ ​កម្មករ​ពីរ​នាក់​ស្លាប់​ភ្លាមៗ​និង​របួស​ជាង​ដប់​នាក់​ផ្សេងទៀត។

កម្មការិនី​ម្នាក់​ធ្វើការ​ក្នុង​រោងចក្រ​វីងស្តារ​ស៊ូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ឱ្យ​ដឹង​ថា​ក្រោយ​មាន​ឧបទ្ទវហេតុ​រួច​មក​តំណាង​រោងចក្រ​បាន​សន្យាថា​នឹង​កែលំអរ​អគារ​រោងចក្រ​ដើម្បី​ធានា​ដល់​ក្រុមកម្មករ​ដែលមាន​ចំនួន​ជាង​៧០០០​នាក់។ ប៉ុន្តែ​នាង​និយាយថា​ការសន្យា​នោះ​ហាក់​ដូចជា​មិនទាន់​បាន​ចាប់ផ្តើម​អនុវត្ត​នៅឡើយ។

«គ្រាន់​តែ​គេ​សន្យា​ថា​អត់​ឱ្យ​មាន​បញ្ហា​បែប​ហ្នឹង​កើតឡើង​ទៀត​ទេ។ គេ​សន្យា​តែ​គ្រាន់​ថា​គេ​ឥឡូវ​ហ្នឹង​គេ​អត់​ទាន់​ធ្វើ។ មានរឿង​អ្វី​តិចតួច​គឺ​ពួកគាត់​រត់ ​ហើយ​អ្នកខ្លះ​សន្លប់​តែម្តង»។

យ៉ាង​ណាក៏ដោយ ​លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​និយាយថា​លោក​គ្រាន់តែ​បាន​ដឹង​ថា​មានការ​ជួសជុល​កន្លែង​ខូចខាត​ពីមុន​តែប៉ុណ្ណោះ។

មាន​រោងចក្រ​ប្រមាណ​ជាង១០០រោងចក្រ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ហើយ​អភិបាលខេត្ត​នេះ​ធ្លាប់បាន​ប្រកាស​ថា​លោក​នឹង​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​គុណភាព​សុវត្ថិភាព​នៃ​រោងចក្រ​ទាំងអស់​នៅក្នុង​ខេត្ត​ឡើងវិញ។

ផ្ទុយទៅវិញ ​លោក​អាត់ ធន់ ​និយាយថា​លោក​មិនទាន់​ឮ​ពី​ការកែប្រែ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​សំណង់​រោងចក្រ​ដទៃ​ក្នុង​ខេត្ត​នេះ​ទេ។

តំណាង​រោងចក្រ​ Wing Star Shoes ​មិន​អាច​ទាក់ទង​បាន​ទេ​នៅថ្ងៃនេះ​ដោយសារ​អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា​ស្តាប់​គ្នា​មិនឮ ​ហើយ​បន្ទាប់មក​ទូរ​ស័ព្ទ​ត្រូវ​កាត់ផ្តាច់​មិនអាច​ទាក់ទង​បាន។

លោក អ៊ិត សំហេង​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ធ្លាប់បាន​បញ្ជាក់​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់ពី​ឧបទ្ទវហេតុ​នេះ​ថា​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ចំពោះករណី​ខាងលើ​នេះ។
រហូត​មកទល់​ពេលនេះ​ក្រុមគ្រួសារ​និង​ជនរងគ្រោះ​បាន​សុខចិត្ត​ទទួលយក​សំណង​ពី​រោងចក្រ។

អ្នកស្រី ​គឹម លាប​ត្រូវជា​ម្តាយ​របស់​កម្មការិនី​ រឹម សារឿន​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ខាងលើ​បញ្ជាក់​ថា ​អ្នកស្រី​បានសម្រេច​ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ចំនួន ១៥.៥០០ ដុល្លារ​អាមេរិក។

«គេ​ឱ្យផ្តិតមេដៃ​ឱ្យព្រមព្រាង​ទទួលយក​ត្រឹមហ្នឹង​ទៅ។ គេ​ថា​តែ​នៅ​ប្តឹងប្តល់​ទៀត​ប្រយ័ត្ន​ប្តឹងប្តល់​ទៅ​អត់លុយ​មួយ​រៀល​ហ្នឹង​ហើយ»។

អ្នកស្រី​ រឹម សាមុត ​អាយុ ​៣៣ឆ្នាំ​កម្មការិនី​ម្នាក់​ដែល​រងរបួស​ក្នុង​ការសង្កត់​នៃ​អគារ​រោងចក្រ​ប្រាប់​ឱ្យ​ដឹង​ថា​ស្ថានភាព​របួស​របស់​អ្នកស្រី​មាន​ភាព​ធូរស្រាល​បន្តិច​ហើយ។ ទឹកប្រាក់​សរុប​ដែល​អ្នកស្រី​ទទួល​បានជា​ពី​ក្រុមហ៊ុន​ វីងស្តារ​មាន​ចំនួន​សរុប ​១.០០០ ​ដុល្លារ​អាមេរិក​ហើយ​អ្នកស្រី​បញ្ជាក់​ថា​ក្រុមហ៊ុន​បាន​ប្រាប់​អ្នកស្រី​ថា​ប្រាក់​ចំនួន១ពាន់​ដុល្លារ​ទៀត​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការព្យាបាល​ជំងឺ​អ្នកស្រី។

អ្នកស្រី​ រឹម សាមុត ​គ្រោង​នឹង​ទៅធ្វើ​ការ​នៅ​ក្រុមហ៊ុន​ដដែល​នៅ​ខែ​ក្រោយ​នេះ៕
XS
SM
MD
LG