ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​កាក​បាទ​ក្រហម​បញ្ជូន​ក្រុម​សង្គ្រោះ​ជន​រង​គ្រោះដោយសារ​ព្យុះ Cyclone Idai


មនុស្ស​កំពុង​ត្រឡប់​មក​ភូមិ​ Praia Nova វិញ​បន្ទាប់​ពី​ព្យុះ Idai នៅទីក្រុង Beira ប្រទេស​ម៉ូសំប៊ិក កាល​ពី​ខែ​ថ្ងៃទី​១៧ មីនា ២០១៩។
មនុស្ស​កំពុង​ត្រឡប់​មក​ភូមិ​ Praia Nova វិញ​បន្ទាប់​ពី​ព្យុះ Idai នៅទីក្រុង Beira ប្រទេស​ម៉ូសំប៊ិក កាល​ពី​ខែ​ថ្ងៃទី​១៧ មីនា ២០១៩។

អង្គការ​កាក​បាទ​ក្រហម​បាន​និយាយ​ថា ​ខ្លួន​បាន​ដាក់​ពង្រាយ​អង្គភាពសង្គ្រោះ​បន្ទាន់​ចំនួន​ពីរ​ទៅ​កាន់​ទី​ក្រុង​ Beira ​ដែល​ជាទីក្រុង​កំពង់ផែ​នៅ​ប្រទេស​ម៉ូសំប៊ិក ​ដើម្បី​ជួយ​មនុស្ស​រាប់​ពាន់​នាក់​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ព្យុះ ​Cyclone Idai ​កាល​ពី​សប្តាហ៍​មុន​។ ព្យុះ​នេះបានបង្ក​ការបំផ្លិច​បំផ្លាញខ្លាំង​បំផុត​នៅ​អាហ្វ្រិក​ខាង​ត្បូង​ ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។​

អង្គភាព​មួយ​ត្រូវ​បាន​គេរំពឹង​ថា ​នឹង​ផ្តល់​នូវ​សម្ភារៈ​អនាម័យ​សំខាន់ៗ​សម្រាប់​មនុស្ស​ដល់​ទៅ​ ២​ម៉ឺន ​នាក់​ រីឯ​អង្គភាព​មួយ​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ផលិត​ទឹក​បរិសុទ្ធ​២២​ម៉ឺន​ ៥​ពាន់​ លីត្រ​ ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ជួយ​មនុស្ស​ចំនួន​ ១ម៉ឺន ​៥ពាន់ នាក់​ ដែល​កំពុង​ខំត្រដ​រស់​បន្ទាប់​ពី​មាន​ទឹក​ជំនន់​ដ៏ធំ​បណ្តាល​មក​ពីព្យុះ។ ​

ក្រុម​មន្រ្តី​ជំនួយ​និយាយ​ថា ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ដែល​គេ​មិន​ដឹង​ថា មាន​ចំនួន​ប៉ុន្មាន​នោះ កំពុង​តោង​ដើម​ឈើ ​ឬ​ជាប់​នៅ​លើ​ដំបូល​ផ្ទះ​ដែល​ទឹក​ជំនន់​ឡើង​មិន​ទាន់​ដល់។ ​

ចំនួន​អ្នក​ស្លាប់​សរុប​ទាំង​នៅ​ប្រទេស​ម៉ូសំប៊ិក​ ស៊ីមបាវ៉េ​ និង ម៉ាឡាវី បាន​កើន​ឡើង​យ៉ាង​ហោច​ណាស់​ដល់​៤៣៧​នាក់។

​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវ​ការ​ចេញ​ដោយ​រដ្ឋាភិបាល​គឺ​នៅ​ប្រទេស​ម៉ូសំប៊ិកមាន​ចំនួន​ ២៤២​នាក់ នៅ​ប្រទេស​ស៊ីមប៉ាវេ ​មាន​ចំនួន ១៣៩​នាក់ និង​នៅ​ប្រទេស​ម៉ាឡាវី​ មាន​ចំនួន​ ៥៦​នាក់៕​

XS
SM
MD
LG