ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គោល​នយោបាយ​ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប៉ាគី​ស្ថាន​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ


នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧​នេះ លោក​ប្រធានាធីបតី ដូណាល់ ត្រាំ​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ឧស្សាហកម្ម​ផលិត​រថយន្ត​នៅ​ក្នុង​បន្ទប់ Roosevelt ក្នុង​សេតវិមាន។
នៅ​ក្នុង​រូបថត​កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧​នេះ លោក​ប្រធានាធីបតី ដូណាល់ ត្រាំ​ប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​ឧស្សាហកម្ម​ផលិត​រថយន្ត​នៅ​ក្នុង​បន្ទប់ Roosevelt ក្នុង​សេតវិមាន។

លោក​​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់​​ ត្រាំ ​បាន​និយាយ​តិចតួច​អំពី​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ប៉ាគីស្ថាន​ក្នុង​អំឡុងពេលនៃ​យុទ្ធ​នាការ​ឃោសនា​បោះ​​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។​ នៅពេល​ដែល​លោក​បាន​ក្លាយ​ជា​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ទី​៣​ដែល​មើល​ខុសត្រូវ​សង្គ្រាម​ក្នុង​អាហ្វហ្គានីស្ថាន​និង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែល​បាន​ចំណាយ​ពេល​១៥​ឆ្នាំ​នោះ។

ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​បាន​ងើប​បះបោរ​ឡើង​វិញ ហើយ​មន្រ្តី​សហរដ្ឋ​អាមេរិកនិយាយ​ថា ​កងកម្លាំង​ប៉ូលិស​និង​យោ​ធា​របស់​ប្រទេស​នោះ ​នៅតែ​ពឹង​ផ្អែក​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​បរទេស​ដើម្បី​ប្រយុទ្ធ​ពួក​បះបោរ​នោះ។

​ក៏ប៉ុន្តែ ការយក​ចិត្ត​ទុកដាក់​ខាង​នយោបាយ​តិចទៅ​នៃ​សង្គ្រាម​នោះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​ថា ​រដ្ឋបាល​របស់​លោក​ត្រាំ ​អាច​មាន​ភាព​បត់​បែន​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​បង្កើត​យុទ្ធសាស្រ្ត។

លោកស្រី Lisa Curtis ​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មូលនិធិបីតិកភណ្ឌ​បាន​បញ្ជាក់​ថា៖ «យើង​អាច​រំពឹង​ថា ​រដ្ឋបាល​ថ្មី ​នឹង​វិនិច្ឆ័យ​ហើយ​និង​បង្កើត​យុទ្ធសាស្រ្ត​ថ្មី​មួយ​ឆ្ពោះ​ទៅ​កាន់​អាហ្វហ្គានីស្ថាន​ដោយ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​លើ​សមរភូមិ​ជា​ជាង​ប្រើ​ប្រាស់​ពេល​វេលា​ខាង​នយោបាយ​ក្នុង​ស្រុក​ដូច​រដ្ឋបាល​របស់​លោក​អូបាម៉ា​បាន​ធ្វើ‍»។

កងទ័ព​អាហ្វហ្គានីស្ថាន​ត្រួតត្រា​ទឹក​ដីតែ​ជាង​៦០​ភាគរយ ​ហើយ​បាន​បាត់បង់​ទឹក​ដី​ត្រួតត្រាក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ អ្នក​ខ្លះ​ភ័យ​ខ្លាច​ថា ​ការ​ប្រយុទ្ធ​ដ៏​អាក្រក់ ​នឹង​កើត​ឡើង​នៅ​ពេល​ណា​មួយ។

​លោក Anthony Cordesman ​អ្នក​វិភាគ​សន្តិសុខ​ជាតិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ និង​អន្តរជាតិ​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ​យើង​នឹង​ឃើញ​ឆ្នាំ​មួយ​ទៀតនៃ​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត។​ មាន​ក្តី​សង្ឃឹម​តិចតួច​បំផុត​ភ្លាមៗ​ថា ​លោក ​អ្នក​នឹង​មាន​ការ​ចរចា​ដែល​នឹង​ប្រាកដ​មាន​ផល​ប៉ះពាល់​ដ៏​ខ្លាំង​បំផុត​ ឬ​មាន​ផល​ប៉ះពាល់​ដែល​អាច​ព្យាករណ៍​បាន​នោះ‍»។

លោក Ahmed Rashid ជា​អ្នក​កាសែត​ និង​ជា​អ្នក​និពន្ធ​ជាតិ​ប៉ាគីស្ថាន​បាន​និ​យាយ​តា​ម​ប្រព័ន្ធ Skype ​ថា ប្រយោជន៍​ដែលត្រូវបាន​បង្ហាញ​ដោយប្រទេស​ចិន ​អ៊ីរ៉ង់​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​ដែលជាប់​ពាក់​ព័ន្ធបន្ថែម​ភាព​មិន​ប្រាកដ​ប្រជា។

«អ្វី​ដែល​លោក អ្នក ​មាន​នៅ​ពេល​ឥឡូវនេះ​ជាស្ថានភាព​ក្នុង​តំបន់​កាន់​តែ​ស្មុគ្រ​ស្មាញឡើង​ជាមួយ​ពួក​តាលីបង់​ដែល​មាន​ការគាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់​ដែរ​នោះ។ ​ពួកគេ​កំពុង​ចរចា​ជាមួយ​រុស្ស៊ី។​ ពួកគេ​បាន​ចរចា​ជាមួយ​ចិន។ អស់​លោក ​អ្នក ​មាន​ប្រទេស​ដើរ​តួ​សំខាន់ៗ​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​ដែល​បាន​ពាក់​ព័ន្ធ‍»។ បើ ​លោក​ប្រធានាធិបតី​ត្រាំ​ផ្តោត​លើការ​ប្រឆាំង​ភេរវកម្ម​ជាង​ជួយ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន ​ការណ៍​នេះ​អាច​មាន​ន័យ​ថា​ជា​ការ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​លើ​ប៉ាគីស្ថាន។ លោកស្រី Rebecca មាន​ប្រសាសន៍​ទៀត​ថា៖

«យើង​ដឹង​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ ​មិន​បាន​និយាយ​ច្រើន​អំពី​ប្រទេស​អាហ្វហ្គានី ស្ថាន​ក្នុង​អំឡុងពេលនៃ​យុទ្ធនាការ​ ឬ​ក្រោយការបោះឆ្នោត​ទេ ​ក៏ប៉ុន្តែ ​អ្វី​ដែល​លោក​ប្រធានា​ធិបតី​បាន​និយាយ​ប្រហែល​ជា​តំបន់ដែល​លោកចាប់​អារម្មណ៍​មុន​គេ ដែល​ជា​បញ្ហា​យុទ្ធសាស្រ្ត​ទាក់​ទិន​នឹង​ប្រទេសប៉ាគីស្ថាន‍»។

នៅ​ពេល​ដែល​ប្រធានា​ធិបតី​ត្រាំ ​បាន​ចាប់​ផ្តើមអាណត្តិ​នៃ​ការ​កាន់​អំណាច​របស់​លោក ​រដ្ឋបាល​របស់​លោក ​នឹង​ប្រឈម​សង្គ្រាម​ដែល​ហាក់​ដូចជា​ការ​ប្រឈមដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន ​ក៏ប៉ុន្តែ ក៏​ជា​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​អ្នក​ដើរ​តួនាទី​ដ៏​សំខាន់​មួយក្នុង​ការ​ព្យាយាម​ដោះស្រាយ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG