មេបញ្ជាការអាមេរិក៖ អាហ្វហ្កាននិស្ថានចង់ឲ្យមានការសម្រួលការដកកងទ័ព
មេបញ្ជាការកងទ័ពអាមេរិកក្នុងប្រទេសអាហ្វហ្កាននិស្ថាននិយាយថា លោកប្រធានាធិបតី Ashraf Ghani បានស្នើឲ្យមានភាពបត់បែនខ្លាំងជាងមុនក្នុងការដកកងកម្លាំងយោធាអាមេរិកចេញពីប្រទេសរបស់លោកក្នុងដំណាក់ការចុងក្រោយ ដែលគេរំពឹងនឹងចប់ជាស្ថាពរនៅឆ្នាំ២០១៧។ អ្នកយកព័ត៌មានរបស់វីអូអេ លោក Michael Bowman រាយការណ៍អំពីព័ត៌មាននេះពីវិមានសភាអាមេរិកCapitol Hillមកថា លោកមេបញ្ជាការ John Campbell ទំនងជាបាន បញ្ជាក់អំពី ព័ត៌មានដែលថា រដ្ឋបាលលោកអូបាម៉ា កំពុងមើលជម្រើសផ្សេងៗ អំពីដំណាក់កាលនៃការដកកងទ័ពនៅឆ្នាំនេះ គ្រាដែលរដ្ឋបាលលោក នៅតែប្រកាន់ជំហររឹងមាំថា បេសកកម្មយោធានៅក្នុងប្រទេសអាហ្វហ្កាននិស្ថាននឹងបញ្ចប់ឲ្យទាន់ពេលវេលាកំណត់។ លោកជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕