ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​នៅ​អាហ្វហ្គានីស្ថាន​បាន​បញ្ចប់ ឥឡូវ​នេះ​បញ្ហា​ប្រឈម​ពិត​ប្រាកដ​បាន​ចាប់​ផ្តើម


មនុស្ស​ម្នា​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ប្រឡាក់​ទឹក​ថ្នាំ ដើម្បី​បង្ហាញ​ថា​ពួកគេ​បាន​បោះឆ្នោត​រួច​ហើយ​នៅ​ក្នុង​ខេត្ត Herat​ ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។
មនុស្ស​ម្នា​បង្ហាញ​ម្រាម​ដៃ​ដែល​មាន​ប្រឡាក់​ទឹក​ថ្នាំ ដើម្បី​បង្ហាញ​ថា​ពួកគេ​បាន​បោះឆ្នោត​រួច​ហើយ​នៅ​ក្នុង​ខេត្ត Herat​ ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ក្រុម​មន្រ្តី​អាហ្វហ្គានីស្ថាន​កំពុង​រាប់​សន្លឹកឆ្នោត​បន្ទាប់​ពីការ​បោះឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ថ្ងៃសៅរ៍នៅពេល​ដែល​មាន​ការ​គំរាម​កំហែង​ម្តង​ហើយ​ម្តងទៀត​ដោយ​ពួក​តាលីបង់ ​ហើយ​និង​មាន​ការ​ភ័យ​ខ្លាច​ពីភាព​ចលាចល​ក្រោយ​ការ​បោះ​ឆ្នោត។​ ថ្វីបើ​អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​ និង​សន្តិសុខ​ធ្វើ​កិច្ចការ​ប្រសើរ​ក៏ដោយ ​ការ​ភ័យ​ខ្លាច​នៅ​តែ​មាន​អំពីការ​ខ្វែងគំនិត​គ្នា​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ​អាច​ធ្វើ​ប្រទេស​នេះ​ធ្លាក់​ចូលក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​អំណាច។

ស្ថានីយ​បោះឆ្នោត​គ្មាន​មនុស្ស​ និង​ប្រអប់​បោះ​ឆ្នោត​គ្មាន​សន្លឹក​ឆ្នោត។ ​ទាំងអស់​នេះ​ជាទិដ្ឋាភាព​ដែល​ក្រុម​អ្នក​យកព័ត៌មាន​របស់ VOA ​បាន​ឃើញ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ និង​ផ្នែក​ជាច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

​ការ​វាយ​តម្លៃ​ក្រៅ​ផ្លូវការ បាន​ប្រាប់​ឲ្យ​ដឹងថា ​មនុស្ស​ចេញ​មក​បោះឆ្នោត ​នឹង​មាន​ចំនួន​តិច​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។

ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ពី​ក្រុម​តាលីបង់ ការ​មិន​ពេញ​ចិត្ត​របស់​ពួក​អ្នក​បោះ​ឆ្នោត​អំពី​ពួក​បេក្ខជន និង​ការ​ច្របូក​ច្របល់​អំពី​ថាតើ​ការ​បោះឆ្នោត​ដែល​បាន​ពន្យារ​ពេល​២​ដង​នោះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​នេះ ​បាន​បង្អាក់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មិន​ឲ្យ​មាន​ដំណើរ​ការ​ទៅ​មុខ។

ឥឡូវ​នេះ ​មនុស្ស​ជា​ច្រើន ​មាន​ការ​ភ័យ​ខ្លាច​ថា ​ជម្លោះ​អំពី​លទ្ធផល​នៃការ​បោះ​ឆ្នោត​ អាច​ប្រែក្លាយ​ទៅជា​វិបត្តិ​ដ៏​ខ្លាំង​មួយ។

បេក្ខជន​ខ្លះ ​ដូចជាលោក Gulbuddin Hekmatyar អតីត​ស្តេច​សង្គ្រាម​ដែលក្លាយ​ជា​អ្នក​នយោបាយ ​ហាក់​ដូចជា​ប្រុង​ប្រៀប​សម្រាប់​វិបត្តិ​បែប​នេះ។

លោក បាន​និយាយ​ថា «ការ​បោះឆ្នោត​នឹង​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។ គ្មាន​នរណា​នឹង​ទទួល​យក​លទ្ធផល​ជាងអ្នក​ដែល​ទាក់​ទិននៅ​ក្នុង​ការ​លួចបន្លំការ​បោះ​ឆ្នោត។ ​ការណ៍​នេះ​នឹង​នាំ​ឲ្យ​មាន​វិបត្តិ»៕

XS
SM
MD
LG