គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានចាប់ផ្តើមកសាងជីវិតថ្មីនៅរដ្ឋ Texas
មនុស្សជាង១២០.០០០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថានតាមយន្តហោះក្នុងអំឡុងខែសីហាកន្លងទៅ នៅពេលដែលសហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសនេះ ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ គ្រួសារជនជាតិអាហ្វហ្គានីស្ថានមួយបានភៀសខ្លួន ហើយបានមកដល់ទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ដើម្បីកសាងជីវិតថ្មីមួយ។ អ្នកនាង Deana Mitchell រាយការណ៍លម្អិត ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕