ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាហ្វហ្គានីស្ថាន​ច្រានចោល​សំណុច​សំខាន់​មួយ​ក្នុង​កិច្ចព្រមព្រៀង​រវាង​អាមេរិក​និងក្រុម​តាលីបង់


លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មយយ​នៅ​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មយយ​នៅ​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក Ashraf Ghani បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា រដ្ឋាភិបាល​របស់​លោក​មិន​មាន​ការ​ប្តេជ្ញា​នឹង​ដោះលែង​អ្នក​ទោស​តាលីបង់​ចំនួន​៥.០០០នាក់​នោះ​ទេ។ ​ការ​ដោះលែង​អ្នក​ទោស​តាលីបង់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដែល​សហរដ្ឋអាមេរិក​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ក្រុម​តាលីបង់​កាល​ពី​ថ្ងៃ​សៅរ៍​។

លោក Ghani បាន​ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​កាប៊ុល​ថា ការ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទោស​ក្រុម​ឧទ្ទាម​នោះ​មិន​អាច​ជា​កិច្ចការ​ត្រូវ​ធ្វើ​ជាមុន​សម្រាប់​បើក​ជំនួប​ប្រជុំ​សន្ដិភាព​ផ្ទៃក្នុង​របស់​អាហ្វហ្គានីស្ថាន​ជាមួយ​នឹង​ក្រុម​តាលីបង់​នោះ​ទេ។ លោក​បាន​ទទូច​ថា ការ​ទាមទារ​របស់​ក្រុម​ឧទ្ទាម​អាច​នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចសន្ទនា​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ខាង​មុខ​នេះ។ ​

លោក Ghani ថ្លែង​ថា៖ «សមត្ថកិច្ច​ក្នុង​ការ​ដោះលែង​អ្នក​ទោស​គឺ​អាស្រ័យលើ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មិនមែន​សហរដ្ឋអាមេរិក​នោះ​ទេ‍»។ លោក​បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​ទទួល​យក​សម្ពាធ​លើ​ការ​ដោះដូរ​អ្នក​ទោស​នោះ​ទេ៕

XS
SM
MD
LG