បន្ទាប់ពីការកាន់កាប់របស់រុស្ស៊ី ភូមិមួយរបស់អ៊ុយក្រែនកំពុងងើបឡើងវិញ
អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៥២៤ ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញក្នុងទសវត្សរ៍ក្រោយ។ នេះបើតាមរបាយការណ៍មួយដែលបានវាយតម្លៃលើការខូចខាតនិងតម្រូវការបន្ទាន់។ របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយដោយអង្គការសហប្រជាជាតិ រដ្ឋាភិបាលអ៊ុយក្រែន ក្រុមធនាគារពិភពលោក និងគណៈកម្មការអឺរ៉ុប។ អ្នកស្រី Lesia Bakalets រាយការណ៍ពីភូមិ Yahidne តំបន់ Chernihiv ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅចម្ងាយប្រហែល ៩០ គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីកៀវ ស្តីពីដំណើរការងើបឡើងវិញ បីឆ្នាំបន្ទាប់ពីត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ី។ លោក ម៉ែន គឹមសេង ជូនសេចក្តីប្រែសម្រួល៕