ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ស្តីទី​អាមេរិក​ថា ​បញ្ហាចិន​នៅ​តែ​ជា​អាទិភាព​កំពូល


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួងការ​ពារ​ប្រទេស​អាមេរិក​ស្តីទី​លោក Pat Shanahan ធ្វើសេចក្តីថ្លែងការណ៍មួយនៅទីលាន Boeing Field នៅក្រុង Seattle កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ 
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួងការ​ពារ​ប្រទេស​អាមេរិក​ស្តីទី​លោក Pat Shanahan ធ្វើសេចក្តីថ្លែងការណ៍មួយនៅទីលាន Boeing Field នៅក្រុង Seattle កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ 

លោក ​Shanahan បាន​និយាយ​ថា ការ​គំរាម​កំហែង​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ និង​កូរ៉េ​ខាង​ជើង​នឹង​​ប្រើ​ពេល​វេលា ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​លែង​មើលឃើញ​ការកើន​ឡើង​នូវ​អំណាច​ខាង​យោ​ធា​របស់​ចិន​ទៀត​ហើយ។

រដ្ឋមន្រ្តី​ក្រសួងការ​ពារ​ប្រទេស​អាមេរិក​ស្តីទី​លោក Pat Shanahan បាន​និយាយ​ថា ​ចិន​នៅ​តែ​ជា​អាទិភាព​កំពូល​ខាង​វិស័យ​ការ​ពារ​ប្រទេស​របស់​លោក ​ក៏​ប៉ុន្តែ​សារ​នេះ​អាច​គ្មាន​ន័យ​ក្នុង​អំឡុង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​កាល​ពី​ពេលថ្មី​ៗ​នេះ​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​នៅពេល​ដែល​ការគំរាម​កំហែង​របស់​អ៊ីរ៉ង់​បាន​លុប​លើផែនការ​របស់​អាមេរិក​ដើម្បី​ផ្តោតលើមហា​អំណាច​ផ្សេង​ៗទៀត។

ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​នៅពេល​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្រ្តី​ការពារ​ជាតិសហរដ្ឋ​អាមេរិកស្តីទី​លោក ​Shanahan បាន​និយាយ​ថា ការ​គំរាម​កំហែង​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា​ និង​កូរ៉េ​ខាង​ជើង​នឹងប្រើ​ពេល​វេលា ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​លែង​មើលឃើញ​ការកើន​ឡើង​នូវ​អំណាច​ខាង​យោ​ធា​របស់​ចិន​ទៀត​ហើយ។

លោក​បាន​និយាយ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី VOA។ លោក​បាន​និយាយ​សំដៅ​ដល់​ការ​ផ្លាស់​ប្តូរ​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​ពីការ​ប្រឆាំង​ភេរវ​កម្ម​ទៅកាន់​គោលនយោបាយ​មួយ​ដែល​ផ្តោត​លើ​ការ​ប្រកួត​ប្រជែង​ជាមួយ​រុស្ស៊ី​និង​ចិនកាន់​តែ​ខ្លាំង​ឡើង​ថា «​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ជាតិ​ខាង​ការពារ​ប្រទេស​ជា​អាទិភាព​កំពូល​របស់​ខ្ញុំ ​ហើយ​ចិន​ជា​អាទិភាព​នៅ​ក្នុង​យុទ្ធសាស្រ្ត​ការពារ​ជាតិ»។

លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​ស្តីទី​បានចាប់​ផ្តើម​អ្វី​ដែល​ក្រុម​មន្រ្តី​ហៅថា ​«ដំណើរ​ទស្សនកិច្ច​ដើម្បី​ស្តាប់»​ តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​គោល​បំណង​បញ្ជាក់ឡើង​វិញ​ប្រាប់​សម្ព័ន្ធ​មិត្តពីការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិកដល់​ពួកគេ។​ លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​ស្តី​ទី​មាន​គម្រោង​ធ្វើ​សុន្ទរកថា​ដ៏​សំខាន់​មួយ​ស្តីពី​ជំហរ​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី ​ដោយ​មានការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​ចិន​ក្នុង​អំឡុង​នៃវេទិកា​ប្រចាំ​ឆ្នាំ​ខាង​វិស័យ​ការពារ​ជាតិ​ Shangri La នៅ​ក្នុង​ប្រទេស​សិង្ហបូរី​នៅ​ចុងសប្តាហ៍​នេះ៕

XS
SM
MD
LG