ជនភៀសខ្លួននៃរបបខ្មែរក្រហមជាខ្មែរអាមេរិកាំងបង្ហាញពីសារៈសំខាន់នៃការតស៊ូមតិផ្នែកសិទ្ធិមនុស្ស
លោក យ័ប គឹមទឹង ពលរដ្ឋខ្មែរអាមេរិកាំងដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមហើយបានរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហមសម្លាប់រង្គាលបាននិយាយថាការតស៊ូមតិផ្នែកសិទ្ធមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកមានសារៈសំខាន់នឹកស្មានមិនដល់។ លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើការជួយគាំទ្រនិងការបន្តការតស៊ូមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងការតស៊ូមតិជាមួយសភានិងរដ្ឋាភិបាលអាមេរិកាំង និង ការគាំទ្ររួមគ្នាពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក យ័ប គឹមទឹង ប្រធានអង្គការ ខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ (CAHRAD) នៅរដ្ឋវីជីនៀ សហរដ្ឋអាមេរិក។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖